កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្មគឺជាសសរស្តម្ភសំខាន់បំផុតនៃ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី

(VOVWORLD) - ក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ
វៀតណាមរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong នាព្រឹកថ្ងៃទី២៩ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានអញ្ជើញចូលរួមសន្និសីទជំរុញការដាក់ពង្រាយគម្រោងសហ ប្រតិបត្តិការវិនិយោគរវាងវៀតណាម-សិង្ហបុរី។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្មគឺជាសសរស្តម្ភសំខាន់បំផុតនៃ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី     - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរី
លោក Lee Hsien Loong អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ TTXNV)
ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្ម គឺជាសសរស្តម្ភដ៏ សំខាន់បំផុតក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី ដែលទទួលបានការ យកចិត្តទុកដាក់ជានិច្ចដើម្បីជំរុញការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ។ ដូច្នេះហើយ ចាំបាច់ត្រូវផ្តោតលើការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ជាពិសេសលើវិស័យថ្មីៗ ដូចជា ការ ផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។
អំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា សិង្ហបុរីនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានប្រភព ហិរញ្ញវត្ថុបៃតង និងនិរន្តរភាព; លើកកម្រិតនិងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិ ការ; ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យនវានុវត្តន៍ ជួយគាំត្រសហ គ្រិនភាព អភិវឌ្ឍន៍ទេពកោសល្យ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; បន្ត ពង្រីក ប្រកបដោយប្រសិទ្ធភាពនូវគំរូ VSIPs តាមទិសដៅនិរន្តរភាព ឆ្ពោះទៅរកការ បង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម - នវានុវត្តន៍ - ទីក្រុង - សេវាកម្ម - បច្ចេកវិទ្យាខ្ពស់ នៅតាមមូលដ្ឋានជាច្រើន។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាម នឹងបន្តបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគ្រាសទាំងអស់ ក្នុងនោះមានសហគ្រាស សិង្ហបុរី មកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព យូរអង្វែងនិងចីរភាពនៅវៀតណាម។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ គឺជាពេលវេលាដ៏សែនសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេល ដែលប្រទេសទាំងពីរប្រារព្ធខួបរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ខួបរយៈពេល ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ លោកសង្ឃឹមថា បណ្ដាតំបន់ VSIP នឹងបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម; ទន្ទឹមនឹង នោះរួមចំណែកដល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងវៀតណាមនិងសិង្ហបុរីផងដែរ។
នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និង នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានអញ្ជើញជាសក្ខីភាពក្នុងពិធី ប្រកាសមជ្ឈមណ្ឌលនវានុវត្តន៍វៀតណាម - សិង្ហបុរីនៅទីក្រុង Binh Duong; ប្រកាស សេចក្តីសម្រេចអនុម័តលើសកម្មភាពអង្កេតធនធានសមុទ្រ អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនាំចេញអគ្គិសនីពីវៀតណាមទៅសិង្ហបុរី; ប្រកាសកំណត់ហេតុនៃកិច្ចសហ ប្រតិបត្តិការក្នុងការអភិវឌ្ឍគម្រោង VSIP ថ្មីចំនួន ១២ នៅខេត្តក្រុងនានានៃប្រទេស វៀតណាម; បើកការដ្ឋានសាងសង់គម្រោង៖ VSIP Can Tho, VSIP Bac Ninh ទី២ និងVSIP Nghe An ទី២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ