កញ្ចប់​ទណ្ឌកម្ម​ទី​៧​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​រុស្ស៊ី​ចូល​ជា​ធរមាន

(VOVWORLD) - នៅថ្ងៃទី ២១ ខែកក្កដា កញ្ចប់ទណ្ឌកម្មទី ៧ របស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ីទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន បានចូលជាធរមានជាផ្លូវការ រួមមានវិធានការហាមឃាត់ការទិញ នាំចូល ឬផ្ទេរមាស រួមទាំងគ្រឿងអលង្ការផងដែរ។
កញ្ចប់​ទណ្ឌកម្ម​ទី​៧​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​រុស្ស៊ី​ចូល​ជា​ធរមាន - ảnh 1ដុំមាសត្រូវបានផលិតនៅរុស្ស៊ី។ រូបថត៖ TASS/TTXVN

យោងតាមកញ្ចប់ទណ្ឌកម្មថ្មីនេះ សហភាពអឺរ៉ុបនឹងហាមឃាត់ការនាំចូលមាសពីរុស្ស៊ីក្នុងទម្រង់នៃផលិតផលពាក់កណ្តាលសម្រេច និងសំណល់ អេតចាយ។ លើសពីនេះទៅ ទៀត សហភាពអឺរ៉ុបក៏បានដាក់ឈ្មោះបុគ្គល និងអង្គការរុស្ស៊ីចំនួន ៤៨ បន្ថែមទៀតទៅក្នុង "បញ្ជីខ្មៅ" នៃការបង្កកទ្រព្យសម្បត្តិ និង/ឬ ការហាមឃាត់ការឆ្លងដែន។ ក្នុងនោះ EU នឹងបង្កកទ្រព្យសម្បត្តិរបស់ធនាគារ Sberbank ដែលជាធនាគារធំបំផុតរបស់រុស្ស៊ី។ EU បានឲ្យដឹងថា ទណ្ឌកម្មទាំងនេះមិនរារាំងប្រទេសទីបី និងពលរដ្ឋរបស់ពួកគេធ្វើសកម្មភាពអាជីវកម្មក្រៅសហភាពអឺរ៉ុប ពីការទិញឱសថ ឬផលិតផលវេជ្ជសាស្រ្តពីរុស្ស៊ីនោះទេ។ សហភាពអឺរ៉ុបក៏អនុញ្ញាតឱ្យផ្តល់ជំនួយបច្ចេកទេសដល់រុស្ស៊ី ក្នុងវិស័យទំនិញ និងបច្ចេកវិទ្យាអាកាសចរណ៍ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ