កញ្ចប់វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួនជាង៩សែនដូសមកដល់ព្រលានយន្តហោះ Tan Son Nhat

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែកក្កដា ជើងហោះហើរដឹកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន៩២១.៤០០ដូស ដែលវៀតណាមនាំចូល បានចុះចតនៅព្រលាន យន្តហោះអន្តរជាតិ Tan Son Nhat។

នេះជាការប្រគល់វ៉ាក់សាំងលើកទី៤ ក្នុងបរិមាណធំបំផុតតាំងពីមុនមក តាមកិច្ច សន្យាបញ្ជាទិញវ៉ាក់សាំងចំនួន៣០លានដូសរវាង AstraZeneca វៀតណាមនិងក្រុម ហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) ក្រោមការជួយឧបត្ថម្ភរបស់ក្រសួងសុខា ភិបាល។ VNVC នឹងបន្តប្រគល់វ៉ាក់សាំងទាំង៩២១.៤០០ដូសនេះជូនក្រសួងសុខា ភិបាល តាមគោលការណ៍មិនរកកម្រៃ ក្នុងពេលឆាប់បំផុត ហើយធានាគុណភាព ដើម្បី ចាប់ផ្ដើមចាក់ជូនប្រជាជន ឲ្យបានទាន់ពេលវេលា ជាពិសេសនៅតំបន់ដែលមានជម្ងឺ រាតត្បាត។
ជាសរុប វ៉ាក់សាំងចំនួនជិត៦,៤លានដូសរបស់ AstraZeneca ត្រូវបានដឹកជញ្ជូន មកវៀតណាម តាម រយៈកិច្ចសន្យាបញ្ជាទិញជាមុនរបស់ក្រុមហ៊ុន VNVC ក្រោមការ ជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល យន្តការ COVAX និងជំនួយឧបត្ថម្ភទ្វេភាគីរវាង រដ្ឋាភិបាលនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ