កាណាដានឹងអំពាវនាវឲ្យអាមេរិករក្សតួនាទីក្នុងកិច្ចព្រមព្រៀងពហុភាគី

កាណាដានឹងអំពាវនាវឲ្យអាមេរិករក្សតួនាទីក្នុងកិច្ចព្រមព្រៀងពហុភាគី - ảnh 1
រដ្ឋមន្រ្តីការបរទេសកាណាដាលោក Stephane Dion (រូបថត៖Canadian Government)

(VOVworld) - នាថ្ងៃទី១១ វិច្ចិកា រដ្ឋមន្រ្តីការបរទេសកាណាដាលោក Stephane
Dion ឲ្យដឹងថា ប្រទេសនេះនឹងខំប្រឹងប្រែងបញ្ចុះបញ្ចូលអាមេរិក​ ឲ្យបន្តស្ថិតនៅក្នុង
វេទិកាពហុភាគីអំពីការប្រឆាំងបម្រែបម្រួលអាកាសធាតុនិងពាណិជ្ជកម្ម ក្រោយពី
មហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីនោះ។ថ្លែងមតិនៅសន្និ
សីទកាសែតលើបណ្ដាញជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានពីប្រទេសអេត្យូពីរដ្ឋមន្ត្រី
លោក Dion ឲ្យដឹងថា ថ្នាក់ដឹកនាំអាហ្វ្រិកមួយចំនួនបានសំណូមពរឲ្យលោកឆ្លៀត
ប្រើប្រាស់ទំនាក់ទំនងដ៏ស្អិតរមួតរវាង Ottawa និងវ៉ាស៊ីនតោនដើម្បី រក្សាអាមេរិក
ស្ថិតនៅក្នុងយន្តការអន្តរជាតិ។
មុននោះ ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី លោក Trump បានប្រកាសថា
នឹងដកចេញពីកិច្ចព្រមព្រៀងប៉ារីសនិងក្របខ័ណ្ឌរួមរបស់អ.ស.បស្ដីអំពីបម្រែ
បម្រួលអាកាសធាតុ។ក្រៅពីនោះ លោក Trump ក៏បានព្រមានថា នឹងលុបបំបាត់ឬ
ធ្វើការចរចារឡើងវិញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដែលោកចាត់
ទុកថា មានមាត្រាអវិជ្ជមានមួយចំនួនចំពោះសហគ្រាសនិងពលករអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ