កំណត់ទិសដៅនិងអភិវវឌ្ឍន៍ផលិតកម្មឧស្សាហកម្មឆ្លាតក្នុងពេលអនាគត

(VOVWORLD) -នារសៀលថ្ងៃទី៥ធ្នូនៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានិងតាំង ពិព័រណ៍អន្តរជាតិ ស្តីពីការអភិវឌ្ឍឧស្សាហកម្មឆ្លាត (Smart Industry Worrld 2017) បានប្រព្រឹត្តទៅសិក្ខាសាលាចំនួន៣ទៀត។ 


ព្រឹត្តិការណ៍នេះដោយគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG រៀបចំឡើង។

        នៅក្នុងបណ្តាសិក្ខាសាលា អ្នកជំនាញការជាតិនិងអន្តរជាតិ បានពិភាក្សា លើនិន្នាការបច្ចេកវិទ្យាតាមផ្នែកផលិតកម្មមួយចំនួន លទ្ធភាពអនុវត្តបច្ចេកវិទ្យា ឌីជីថល់ បច្ចេកវិទ្យាជីវៈសាស្ត្រ ថាមពលកកើតឡើងវិញ ជាពិសេស គឺវិស័យ កសិកម្មឆ្លាតជាដើម។

        អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Cao Duc Phat បានសង្កត់ធ្ងន់ថា  ការអភិវឌ្ឍន៍ឧស្សា ហកម្មឆ្លាតជាមួយបច្ចេកវិទ្យាលេចធ្លោសម្រាប់វៀត ណាមគឺចាំបាច់ណាស់ ដើម្បី បង្កលក្ខណៈងាយស្រួលលើកកំពស់ប្រសិទ្ធភាពការងារ សមត្ថភាពផលិតកម្ម និង លទ្ធភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច៕


ប្រតិកម្មទៅវិញ

ផ្សេងៗ