កំណត់ពេលវេលា ដើម្បីរៀបចំកិច្ចចរចាសន្តិភាពលីប៊ី
(VOVWORLD) - នាថ្ងៃទី ១២ ខែមីនា ថ្នាក់ដឹកនាំអាហ្វ្រិក បានឲ្យដឹងថានឹងរៀបចំកិច្ចចរចាស្តីពីការផ្សះផ្សាជម្លោះលីប៊ីនៅខែកក្កដាឆ្នាំ ២០២០ នៅទីក្រុង Addis-Ababa ប្រទេស អេត្យូពី។ នេះត្រូវបានចាត់ទុកថាជាសកម្មភាពនាពេលថ្មីៗនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាបលីប៊ីលោក Ghassan Salame ។ (រូបថត៖ AP) |
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Oyo ប្រទេសកុងហ្គោ ដោយមានវត្តមានរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលោក Sassou Nguesso និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa រួមទាំងថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសដទៃ ដើម្បីពិភាក្សាពីដំណោះស្រាយចំពោះវិបត្តិនៅលីប៊ី។
គួរបញ្ជាក់ថា បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក កំពុងស្វែងរកវិធី ដើម្បីបង្ហាញអំពី តួនាទីកាន់តែសំខាន់ៗក្នុងការដោះស្រាយវិបត្តិ ដែលបានអូសបន្លាយជាង១ឆ្នាំកន្លងមកនៅប្រទេសលីប៊ី ក្នុងបរិបទដែលសហគមន៍អន្តរជាតិកំពុងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅលីប៊ីក្នុងរយៈពេលកម្លងមក បានទទួលបរាជ័យ៕