កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងងើបឡើងវិញជាបន្តបន្ទាប់

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Li Keqiang បានឲ្យដឹងថា ប្រទេសចិនបានប្រកាសវិធានការចំនួន ១០ ដើម្បីបន្តបង្កើនប្រសិទ្ធភាព បន្ថែមទៀតក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ហើយអាស្រ័យ ដោយការអនុវត្តវិធានការទាំងនេះ "ល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងងើប ឡើងវិញជាបន្តបន្ទាប់"។ 

កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងងើបឡើងវិញជាបន្តបន្ទាប់ - ảnh 1នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក្នុងជំនួបជាមួយប្រធានធនាគារពិភពលោក (WB) លោក David Malpass។ (រូបថត៖ Xinhua)
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang កាលពីថ្ងៃទី ៨ ខែធ្នូ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តងើបឡើងវិញ។ ក្នុងជំនួបជាមួយប្រធាន ធនាគារពិភពលោក (WB) លោក David Malpass នៅទីក្រុង Huangshan ខេត្ត Anhui ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាតុមូល"១+៦" លើកទី៧ លោកនាយករដ្ឋមន្ត្រី Li Keqiang បានឲ្យដឹងថា ប្រទេសចិនបានប្រកាសវិធានការចំនួន ១០ ដើម្បីបន្តបង្កើនប្រសិទ្ធភាព បន្ថែមទៀតក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ហើយអាស្រ័យ ដោយការអនុវត្តវិធានការទាំងនេះ "ល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងងើប ឡើងវិញជាបន្តបន្ទាប់"។ ទន្ទឹមនឹងនោះ ប្រទេសចិននឹងសម្របសម្រួលឲ្យកាន់តែល្អ រវាងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការ ការពារអាយុជីវិតប្រជាជន រក្សាសណ្តាប់ធ្នាប់ផលិតកម្ម និងជីវភាពរស់នៅប្រក្រតី។
លោកនាយករដ្ឋមន្រ្តី Li Keqiang ក៏បានបញ្ជាក់ផងដែរថា ទីក្រុងប៉េកាំងនឹងបន្ត ជំរុញការបើកទ្វារចំហនៅកម្រិតខ្ពស់ ត្រៀមខ្លួនជាស្រេចបង្កើនការសម្របសម្រួល គោលនយោបាយម៉ាក្រូជាមួយគ្រប់ភាគីទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈម សកល ដូចជាបំណុល និងការប្រែប្រួលអាកាសធាតុ រក្សាអត្រាប្តូរប្រាក់យន់ឲ្យមាន ស្ថិរភាពជាមូលដ្ឋានក្នុងកម្រិតសមហេតុផល និងមានតុល្យភាព ព្រមទាំងជឿជាក់ថា ប្រការនេះនឹងជួយរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម សកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ