កាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាម(វិទ្យុសម្លេងវៀតណាម)ប្រគល់ CD សៀវភៅនិយាយចំនួន៩០០គ្រឿងសំរាប់ជនពិការភ្នែក

កាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាម(វិទ្យុសម្លេងវៀតណាម)ប្រគល់ CD សៀវភៅនិយាយចំនួន៩០០គ្រឿងសំរាប់ជនពិការភ្នែក - ảnh 1
កាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាម(វិទ្យុសម្លេងវៀតណាម)ប្រគល់ CD សៀវភៅនិយាយចំនួន៩០០គ្រឿងសំរាប់ជនពិការភ្នែក (VOV)

        Vovworld-កាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាម(វិទ្យុសម្លេងវៀតណាម)​ប្រគល់
CD សៀវភៅនិយាយចំនួន៩០០គ្រឿងសំរាប់ជនពិការភ្នែក។ ពិធី​ប្រគល់​បានប្រព្រឹត្ត
ទៅនាព្រឹកថ្ងៃទី២០ធ្នូនៅទីស្ដីការវិទ្យុសម្លេងវៀតណាមនៅ​ទីក្រុងហាណូយ។ នេះជា
លើកទី៥ហើយដែលវិទ្យុសម្លេងវៀតណាមសហការ​ជា​មួយ​ក្រុមហ៊ុនធានារ៉ាប់រង
Prudential រៀបចំកម្មវិធីប្រគល់សៀវភៅនិយាយ​ជូន​មជ្ឈឹមសមាគមជនពិការភ្នែកវៀត
ណាម។ ថ្លេងមតិនៅពិធីនេះ លោក Doan Quang នាយករងនៃកាណាល់ទូរទស្សន៍
រដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា៖

        “តាមរយៈការប្រគល់សៀវភៅនិយាយនេះ វិទ្យុសម្លេងវៀតណាមមាន​បំណង​
កសាងប័ណ្ណល័យព័ត៌មានមួយសំរាប់ជនពិការភ្នែកនៅវៀតណាម ជួយ​គេ​សម្រប
សម្រួលនិងផ្សាភ្ជាប់ជាមួយសហគមន៍។​ សកម្មភាពប្រគល់សៀវភៅ​និយាយនេះនឹង
បន្តត្រូវបានវិទ្យុសម្លេងវៀតណាមនិងក្រុមហ៊ុនធានារ៉ាប់រង Prudential រក្សាជាប្រចាំឆ្នាំ
ក្នុងប៉ុន្មានឆ្នាំជាបន្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ