កាតាត្រៀមខ្លួនជាស្រេចធ្វើការចរចារដើម្បីដោះស្រាយវិបត្តិ

(VOVWORLD) - នាថ្ងៃទី៦ មិថុនា រដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed bin Abdulrahman al-Thani បានឲ្យដឹងថា កាតាត្រៀមខ្លួនជាស្រេចរៀបចំកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិជាមួយប្រទេសជិតខាងនានាក្នុងតំបន់ឈូងសមុទ្រពែក្ស។
កាតាត្រៀមខ្លួនជាស្រេចធ្វើការចរចារដើម្បីដោះស្រាយវិបត្តិ - ảnh 1រដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed bin Abdulrahman al-Thani (រូបថត៖EPA/TTXVN) 

(VOVworld) - នាថ្ងៃទី៦ មិថុនា រដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed bin Abdulrahman al-Thani បានឲ្យដឹងថា កាតាត្រៀមខ្លួនជាស្រេចរៀបចំកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិជាមួយប្រទេសជិតខាងនានាក្នុងតំបន់ឈូងសមុទ្រពែក្ស។រដ្ឋមន្រ្តីរូបនេះសង្កត់ធ្ងន់ថា កាតាជឿជាក់លើការដោះស្រាយតាមផ្លូវការទូត ហើយមានបំណងជំរុញសន្តិភាពនៅមជ្ឈឹមបូព៌ាក៏ដូចជាចូលរួមការប្រយុទ្ធប្រឆាំងភេរវកម្មផងដែរ។

មុននោះ នាថ្ងៃទី៥ មិថុនា អារ៉ាប់ប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតាដោយចោទប្រកាន់ថា Doha ជួយឧបត្ថម្ភភេរវកម្មហើយធ្វើអន្តរាគមន៍ទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេស នានាក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ