ក្តាប់ជាប់ឱកាសពី FTA រវាងវៀតណាមជាមួយ EU
(VOVworld)-កិច្ចព្រមព្រៀងពាណិជកម្មសេរីរវាងវៀតណាម ជាមួយ EUដែលនឹង
ត្រូវបានចុះហត្ថលេខានាពេលខាងមុខ ដោយនាំមកឱកាសធំៗជាច្រើន ប៉ុន្តែការប្រ ឈមក៏មិនតិចដែរ។ ហើយវៀតណាមត្រូវតែមានការត្រៀមរៀបចំយ៉ាងមត់ចត់ ដើម្បីក្តាប់ជាប់រាល់ឱកាសនោះ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត Vuong
Thua Phong ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) ក្នុង ការឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារាំង។
|
រូបថតៈ គណៈកម្មាធិការអឺរ៉ុប |
តាមលោក Vuong Thua Phong ថា FTA រវាងវៀតណាមជាមួយ EU ជាកិច្ច ព្រមព្រៀងពេញលេញបំផុតដែលវៀតណាមបានចុះហត្ថលេខាជាមួយបរទេស
រួមមាន វិស័យទូលំទូលាយជាច្រើន។ លោកបន្តថា៖
“ប្រសិនបើទំនិញរបស់យើងមានគុណភាពអន់ អាចនាំទៅដល់ការបាត់បង់
ទីផ្សា ក្នុងប្រទេសដូចជាមុខទំនិញសាច់ ទឹកដោះគោ បន្លែជាដើម។ ហើយមុខ
ទំនិញទាំង អស់នេះជាប្រៀបខ្លាំងរបស់ EU ដូច្នេះអតិថិជនវៀតណាមអាចនឹង
ពេញនិយម ទំនិញរបស់ EU ជាងប្រសិនបើគុណភាពរបស់វៀតណាមមិនស្មើ
នោះ។ លើសពីនេះ ទៅទៀត កិច្ចព្រមព្រៀងនេះ ក៏ទាមទារឲ្យភាគីវៀតណាម
កែប្រែគោលនយោ បាយនិងបទបញ្ញត្តិឲ្យសមស្របផងដែរ”។
ដោយបានដឹងថា បន្ទាប់ពីបញ្ចប់កិច្ចចរចា នាប៉ុន្មានខែខាងមុខ ភាគីទាំងពីរ នឹងសម្រេចរាល់ឯកសារ បែបបទរដ្ឋបាល និងដោះស្រាយបញ្ហាបច្ចេកទេសមួយ
ចំនួន។ តាមគំរោង កិច្ចព្រមព្រៀងនេះនឹងបានចុះហត្ថលេខានាចុងឆ្នាំ២០១៥នេះ ក្នុងឱកាសរំលឹកខួបលើកទី២០ នៃទិវាបង្កើតទំនាក់ំនងការទូតរវាងវៀតណាម
ជាមួយ EU៕