កើតមានឡើងការវាយប្រហារដោយគ្រាប់បែកចំនួន ៨ ជាបន្តបន្ទាប់ក្នុង អំឡុង ២៤ ម៉ោងនៅថៃ

កើតមានឡើងការវាយប្រហារដោយគ្រាប់បែកចំនួន ៨ ជាបន្តបន្ទាប់ក្នុង អំឡុង ២៤ ម៉ោងនៅថៃ - ảnh 1
កើតមានឡើងការវាយប្រហារដោយគ្រាប់បែកចំនួន ៨ ជាបន្តបន្ទាប់ក្នុង អំឡុង ២៤ ម៉ោងនៅថៃ (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១២ សីហា ប៉ូលីស្តថៃបានឲ្យដឹងថា៖ បានកើតមាន
ឡើងបន្ថែមការវាយប្រហារដោយគ្រាប់បែកចំនួន ២ ទៀតនៅមជ្ឈមណ្ឌល
កំសាន្តលំហែរកាយល្បីឈ្មោះ  Hua Hin ស្ថិតនៅចម្ងាយ ២០០ គីឡូម៉ែត្រពី ទីក្រុង
បាងកក ដែលធ្វើឲ្យមនុស្សចំនួន ១ នាក់ត្រូវស្លាប់និង​ ៣ នាក់រងរបួស។ ដូច្នេះ
 បានមានជនរងគ្រោះចំនួន ៤ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់
 បែកជាបន្តបន្ទាប់ចំនួន ៨ ក្នុងទូទាំងប្រទេសថៃ ក្នុងនោះមានរឿងហេតុ
ចំនួន ៤ ផ្ទុះឡើងនៅ Huan Hin ក្នុងអំឡុង ២៤ ម៉ោងកន្លងទៅ។ មជ្ឈដ្ឋាន
មន្ត្រីតំបន់បាន ឲ្យដឹងថា៖ គ្រាប់បែកចំនួន ២ គ្រាប់ពោលខាងលើត្រូវបាន
លាក់ក្នុងជើងផ្កា ហើយបានផ្ទុះនៅប៉មនាឡិកា។ សមត្ថកិច្ចបានចាត់ទុកថា
៖ មានលទ្ធភាពបណ្ដា ការវាយប្រហារនេះទាក់ទិនជាមួយគ្នា។ ក្រៅពីការវាយ
ប្រហារដោយគ្រាប់បែក នៅ  Huan Hin​ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ
 បានកើតមានឡើងការវាយប្រ ហារដោយគ្រាប់បែកចំនួន ២ ទៀតនៅ
ខេត្ត Phuket ខេត្ត Surat Thani និងខេត្ត Trang បែកខាងត្បូងថៃ។
នាបច្ចុប្បន្ន សមត្ថកិច្ចថៃកំពុងធ្វើស៊ើបអង្គេតមូលហេតុ និងមេគំនិត
ដំណើរការវាយប្រហារពោលខាងលើ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ