កិត្យានុភាពក្នុងសង្គមរបស់នារីវៀតណាមកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ

កិត្យានុភាពក្នុងសង្គមរបស់នារីវៀតណាមកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
លោក Nguyen Thien Nhan សំណេះសំណាលជាមួយតំណាងនារីចូលរួមវេទិការនេះ

(VOVworld) - កិត្យានុភាពក្នុងសង្គមរបស់នារីវៀតណាមកាន់តែបានលើកកំពស់និង
កត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ។នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នៅវេទិការ “នារី-សន្តិ
ភាពនិងវឌ្ឍនភាព” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ តុលានៅរដ្ឋធានីហាណូយ។
ក្នុងរយៈពេលកន្លងទៅ វៀតណាមបានមានគោលនយោបាយជា ច្រើនដែលធានា
សិទ្ធិនិងឱកាសសមភាពភេទ ក៏ដូចជាអះអាងនូវតួនាទីរបស់នារី វៀតណាម។វៀត
ណាមក៏ជាសមាជិកសកម្មក្នុងការអនុវត្ត “អនុសញ្ញាអន្តរជាតិ របស់អ.ស.បស្ដីពីការ
លុបចោលគ្រប់របៀបរើសអើងប្រឆាំងនឹងនារី” “កម្មវិធីធ្វើ សកម្មភាពប៉េកាំងឆ្នាំ
១៩៩៥ស្ដីពីនារី” ព្រមទាំងសន្យាអនុវត្តគោលដៅសហស្ស វត្សរ៍របស់អ.ស.បទាក់
ទិនដល់នារីទៀតផង។លោក Nguyen Thien Nhan បាន សង្កត់ធ្ងន់ថា៖
“នារីវៀតណាមស្រូបយកកំពូលជាច្រើនលើវិស័យចំណេះដឹងនិងវិទ្យាសាស្ត្រ។
តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៤ មានសាស្ត្រាចារ្យ សាស្ត្រាចារ្យរងជានារីជាង
៨០០នាក់ត្រូវបានទទួលស្គាល់ ស្រូបយក២២%បរិមាណសាស្ត្រាចារ្យ សាស្ត្រា
ចារ្យរងសរុបនៅទូទាំងប្រទេស។នៅរដ្ឋសភាវៀតណាមនាបច្ចុច្បន្នមានជាង
២៤%បរិមាណសមាជិកសភាជានារី។នារីនៅតែសកម្មចូលរួមការងារសមាគមន៍
កសាងនិងអភិវឌ្ឍន៍សមាគមន៍នារីគ្រប់ជាន់ថ្នាក់ឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅ
មួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ