ក្តីសុបិន្តអំពីប្រទេសវៀតណាមមួយដែលរឹងមាំនិងសម្បូររុងរឿងនឹងក្លាយជាការពិតជាពុំខាន

(VOVWORLD) - “ខ្ញុំជឿជាក់ថាក្តីសុបិន្តអំពីប្រទេស វៀត ណាមមួយដែលរឹងមាំនិងសម្បូររុងរឿងប្រគៀកស្មាជាមួយប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ នឹងក្លាយជាការពិតជាក់ជាពុំខាន។ ក្តីសុបិន្តនោះ មានមូលដ្ឋានវិទ្យាសាស្ត្រនិងជាក់ស្តែង។ ខ្ញុំក៏ដូចជាមនុស្សគ្រប់គ្នាដែរ គឺមានទំនួលខុសត្រូវក្នុងការធ្វើអោយសុបិននោះក្លាយជាការពិត”។ 
ក្តីសុបិន្តអំពីប្រទេសវៀតណាមមួយដែលរឹងមាំនិងសម្បូររុងរឿងនឹងក្លាយជាការពិតជាពុំខាន - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue

នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue ដែលលោកអញ្ជើញចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០។ ក៏យោងតាមឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ ទោះបីមានបម្រែបម្រួលនៃសេដ្ឋកិច្ចពិភព លោកក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែមានការអភិវឌ្ឍន៍គួរឱ្យចាប់អារម្មណ៍។ ពោលគឺ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតនៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។ បច្ចុប្បន្ននេះ វៀតណាមកំពុងរៀបចំផែនការយុទ្ធសាស្រ្តមួយ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ ដោយគោលដៅ នាំវៀតណាមក្លាយជាប្រទេសឧស្សាហកម្មទំនើប ដែលមានប្រាក់ចំណូលខ្ពស់មធ្យម លើពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០៣០ ឈានដល់ ៨.០០០- ៩.០០០ ដុល្លារ។ វៀតណាមក៏កំពុងរៀបចំផែនការយុទ្ធសាស្រ្តដើម្បីលើកស្ទួយតម្លៃវប្ប ធម៌និងមនុស្សវៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ជាមួយសមិទ្ធិផលដែលខ្លួនសម្រេចបាននោះ វៀតណាមនឹងពង្រីកនូវសក្តានុ ពលនិងគុណសម្បត្តិរួមទាំងបន្តធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក ជាពិសេសប្រែក្តីសុបិន្តអំពីវៀតណាមមួយ ដែលជាប្រទេសរឹងមាំនិងសម្បូររុងរឿងអោយក្លាយជាការពិតយ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ