កោតសរសើរដល់សមូហភាពនិងបុគ្គល ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

(VOVWORLD) - ទន្ទឹមជាមួយគ្នានោះ មានយន្តការនិងគោលនយោ បាយដើម្បីថែរក្សាតម្រូវការទាំងខាងសម្ភារៈនិងខាងស្មារតី ដល់កងកម្លាំងប្រយុទ្ធជួរមុខ រួមទាំងក្រុមគ្រួសាររបស់កងកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតទៀតផង

ការិយាល័យរដ្ឋាភិបាលទើបបានចេញឯកសារមួយដែលបង្ហាញពីទិសដៅដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្តីពីការកោតសរសើរនិងលើកទឹកចិត្តដល់សមូហភាពនិងបុគ្គលដែលមានសមិទ្ធផលក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាត្បាតកូវីដ ១៩។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រសួង ស្ថាប័នស្មើក្រសួង និងគណៈកម្មាធិការប្រជាជននៃខេត្តក្រុងនានា ផ្តល់ការកោតសរសើរនិងលើកទឹកចិត្តឲ្យបានទាន់ពេលវេលា ដល់សមូហភាពនិងបុគ្គលដែលមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងជាគំរូក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ ទន្ទឹមជាមួយគ្នានោះ មានយន្តការនិងគោលនយោបាយដើម្បីថែរក្សាតម្រូវការទាំងខាងសម្ភារៈនិងខាងស្មារតី ដល់កងកម្លាំងប្រយុទ្ធជួរមុខ រួមទាំងក្រុមគ្រួសាររបស់កងកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ