កំទេចមុខសញ្ញាដែលមន្ទិលសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននៅប្រទេសស្រីលង្កា

(VOVWORLD) - ក្នុងអំឡុងពេលនៃការបាញ់តបតទៅលើជនសង្ស័យនៅក្នុងទីរួមស្រុកមួយនៅភាគខាងកើតប្រទេសស្រីលង្កា កាលពីថ្ងៃទី ២៦ ខែមេសា កងកម្លាំងសន្តិសុខស្រីលង្កាបានកំទេចយ៉ាងហោចណាស់ខ្មាន់កាំភ្លើងជ្រុលនិយមចំនួន៤នាក់។
កំទេចមុខសញ្ញាដែលមន្ទិលសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននៅប្រទេសស្រីលង្កា - ảnh 1 កងកម្លាំងសន្តិសុខស្រីលង្កា

អ្នកនាំពាក្យកងទ័ពលោក Sumith Atapattu បានឲ្យដឹងថាក្រុមឧទ្ទាមបានបាញ់តបតនៅពេលដែលកងកម្លាំងសន្តិសុខបានធ្វើការវាយឆ្មក់ចូលក្នុងផ្ទះមួយខ្នងនៅទីរួមស្រុក Kalmunai ដែលមានចម្ងាយប្រមាណ ៣៧០ គីឡូម៉ែត្រភាគខាងកើតទីក្រុងកូឡុំបូ។ ជនសង្ស័យដែលត្រូវបានកំទេចគឺសុទ្ធតែជាមុខសញ្ញារៀបចំការ បំផ្ទុះគ្រាប់បែកអត្តឃាត ហើយមានទំនាក់ទំនងជាមួយអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ផងដែរ។ ចូលឆែកឆេរផ្ទះដែលត្រូវបានចាត់ទុកជាទីតាំងរបស់ពួកជ្រុលនិយមបានថតវីដេអូដែលស្បថថាស្មោះត្រង់ជាមួយអង្គការ IS មុនពេលពួកគេបានអនុវត្តការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនកន្លែងទៅនោះ។ ក្រៅពីនោះប៉ូលិសក៏បានរកឃើញទង់ជាតិ IS មួយ និងរឹបអូសបរិមាណគ្រឿងបំផ្ទុះនិងគ្រាប់កាំភ្លើងជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ