ក្នុងខែកុម្ភៈនិងរយៈពេល ២ ខែដើមឆ្នាំ ២០២០ សេដ្ឋកិច្ចសង្គមនៅតែមានចំណុចភ្លឺច្រើន

(VOVWORLD) -  នេះជាការបញ្ជាក់របស់ រដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិ បាល លោក Mai Tien Dung នៅក្នុងសន្និសីទសារព័ត៌មានរដ្ឋាភិបាល ប្រចាំខែមិនា នារសៀលថ្ងៃទី ៣ ខែមិនា នៅទីក្រុងហាណូយ។ នៅក្នុងសន្និសីទកាសែតនេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអះអាងពីសារសំខាន់នៃវិធានការណ៍ដាក់អោយនៅដាច់ដោយឡែក ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid ផងដែរ។

ក្នុងខែកុម្ភៈនិងរយៈពេល ២ ខែដើមឆ្នាំ ២០២០ សេដ្ឋកិច្ចសង្គមនៅតែមានចំណុចភ្លឺច្រើន - ảnh 1ទិដ្ឋភាពនៃសន្និសីទកាសែតប្រចាំខែកុម្ភៈរបស់រដ្ឋាភិបាល (រូបថតៈ VOV)

បើយោងតាមរដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាលលោក Mai Tien Dung ថា ក្នុងខែកុម្ភៈនិងរយៈពេល ២ ខែដើមឆ្នាំ២០២០នេះ ទោះបីជាជំងឺរាតត្បាត Covid-19; ស្ថានភាពនៃគ្រោះរាំងស្ងួតនិងការជ្រាបចូលទឹកប្រៃនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long; សេដ្ឋកិច្ចពិភពលោកមានសភាពអាប់អួរ; គោលដៅក្នុងវិស័យផលិតកម្មអាជីវកម្មនិងសេវាកម្មរបស់វៀតណាមមិនទាន់ទទួលបានលទ្ធផលដូចការរំពឹងទុកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែមានចំណុចភ្លឺគួរអោយកត់សម្គាល់ផងដែរ។ លោក Mai Tien Dung អញ្ជើញមានប្រសាសន៍ថា៖ “កំណើនម៉ាក្រូសេដ្ឋកិច្ចគឺវិជ្ជមាន។ CPI ក្នុងខែកុម្ភៈឆ្នាំ ២០២០ ថយចុះ ០,១៧% បើប្រៀបធៀបនឹងខែមុន។ ការនាំចេញនៅតែរីកចម្រើន ការនំាចូលហួសកម្រិតនៅតែស្ថិតក្រោមការគ្រប់គ្រង (ពោលគឺ ១៧៦ លានដុល្លារ)។ ការនាំចេញត្រូវប៉ាន់ប្រមាណទទួលបានជិត ៣៧ ពាន់លានដុល្លារ កើន ២,៤% បើប្រៀបនឹងរយៈពេលដូចគ្នា។ ផ្នែកកសិកម្មនៅតែមានស្ថេរភាព។ ចំនួនសហគ្រាសដែលបានចុះបញ្ជីថ្មីៗបានកើនឡើងទាំងបរិមាណនិងដើមទុន។ ចំនួនសហគ្រាសដែលបានបង្កើតថ្មី និងដើមទុនចុះបញ្ជីបានបន្តឈានដល់កំរិតខ្ពស់ក្នុងរយៈពេលដូចគ្នាផងដែរ”។

នៅក្នុងសន្និសីទកាសែតនេះ ទាក់ទងនឹងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19, អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានអោយដឹងថា ក្នុងរយៈពេលកន្លងមកនេះ ការងារបង្ការនិងទប់ស្កាត់ជាមួយ Covid-19 របស់វៀតណាមទទួលបានជោគជ័យជំហានដំបូង ហើយត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ ទាក់ទិននឹងវិធានដាក់អោយនៅដាច់ដោយឡែក សម្រាប់ប្រជា ជនវៀតណាមនិងភ្ញៀវអន្តរជាតិមកពីតំបន់មានជំងឺរាតត្បាត លោក Nguyen Thanh Long បានអះអាង ថា៖ “ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសគឺ Covid-19 នេះតែម្តង វិធានការដាក់អោយនៅដាច់ដោយឡែកគឺមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចគ្រប់គ្រងជំងឺរាតត្បាត កុំអោយរីករាលដាលទៅក្នុងសហគមន៍។ សេណារីយ៉ូត្រូវបានដាក់ចេញសម្រាប់ការដាក់អោយនៅដាច់ដោយឡែករយៈ ៤ ជុំបានពង្រីកប្រសិទ្ធភាពនៅឃុំ Son Loi ស្រុក Binh Son ខេត្ត Vinh Phuc។ រហូតមកដល់ពេលនេះ ក្រោយរយៈពេល ២១ថ្ងៃមក ឃុំ Son Loi ពុំរកឃើញករណីឆ្លងណាមួយឡើយ។ តាមនោះ យើងខ្ញុំអាចបញ្ជាក់បានថា ការដាក់អោយនៅដាច់ដោយឡែកគឺមានសារៈសំខាន់ណាស់ ហើយវៀតណាមបានអនុវត្តន៍យ៉ាងល្អណាស់ផងដែរ”។

លោកអនុរដ្ឋមន្រ្តី Nguyen Thanh Long ក៏បានអោយដឹងថែមទៀតថា បច្ចុប្បន្ននេះ វៀតណាមនៅតែធានាការដាក់អោយនៅដាច់ដោយឡែកហើយត្រៀមជាស្រេចនូវវិធានការចាំបាច់ដើម្បីទប់ស្កាត់កុំអោយជំងឺរីករាលដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ