ក្នុងចំណោមជនរងគ្រោះត្រូវស្លាប់ក្នុងការបាញ់រះនៅទីក្រុង Las Vegas មាននារីមួយរូបដែលមានដើមកំណើតវៀតណាម

(VOVWORLD) - ក្នុងចំណោមជនរងគ្រោះត្រូវស្លាប់ចំនួន ៥៩ នាក់ក្នុងការបាញ់រះនៅទីក្រុង Las Vegas រដ្ឋ Nevada អាមេរិក នាយប់ថ្ងៃទី ១ តុលា មាននារីមួយរូបដែលមានដើមកំណើតវៀតណាម អាយុ ៣២ ឆ្នាំ ដែលជាប្រជាពលរដ្ឋនៃទីក្រុងនេះដែរ។ 
ក្នុងចំណោមជនរងគ្រោះត្រូវស្លាប់ក្នុងការបាញ់រះនៅទីក្រុង Las Vegas មាននារីមួយរូបដែលមានដើមកំណើតវៀតណាម - ảnh 1ក្នុងចំណោមជនរងគ្រោះត្រូវស្លាប់ក្នុងការបាញ់រះនៅទីក្រុង Las Vegas មាននារីមួយរូបដែលមានដើមកំណើតវៀតណាម  - កញ្ញា Michelle Vo

(VOVworld) – ក្នុងចំណោមជនរងគ្រោះត្រូវស្លាប់ចំនួន ៥៩ នាក់ក្នុងការបាញ់រះនៅទីក្រុង Las Vegas រដ្ឋ Nevada អាមេរិក នាយប់ថ្ងៃទី ១ តុលា មាននារីមួយរូបដែលមានដើមកំណើតវៀតណាម អាយុ ៣២ ឆ្នាំ ដែលជាប្រជាពលរដ្ឋនៃទីក្រុងនេះដែរ។ កញ្ញា Michelle Vo ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមមួយរំពិច ប៉ុន្តែ គាត់បានស្លាប់នារសៀលថ្ងៃទី ២ តុលា។ ដោយមានចំនួនជនរងគ្រោះឡើងដល់ជិត ៦០០ នាក់ ការបាញ់រះនៅសណ្ឋាគារនិងកាស៊ីណូ  Mandalay Bay គឺជាការបាញ់រះដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកពីមុនមក។ តាមមជ្ឈដ្ឋានមន្ត្រីនៅមន្ទីរពេទ្យ រហូតមកដល់ពេលនេះ ជនរងគ្រោះយ៉ាងហោចណាស់ចំនួន ៤៥ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នាថ្ងៃទី ៣ តុលា ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានផ្ញើសារេំលែកទុក្ខដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ