ក្នុងឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំចំនួន១០

ក្នុងឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំចំនួន១០ - ảnh 1
កិច្ចប្រជុំមូយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVworld)-តាមគម្រោង ក្នុងឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹង
 បើកកិច្ចប្រជុំចំនួន១០ (ពោលគឺពីកិច្ចប្រជុំលើកទី៦ដល់កិច្ចប្រជុំលើកទី១៥)។ នេះ
 ជាខ្លឹមសារកំណត់ក្នុងរបៀបវារៈសម្រាប់ឆ្នាំ២០១៧របស់គណៈកម្មាធិការអចិន្ត្រៃយ៍
​រដ្ឋសភានីតិកាលទី១៤ដែលទើបនឹងបានគណៈកម្មាធិការនេះផ្សព្វផ្សាយមុននេះ។
 ស្តីពីការងារកសាងច្បាប់ នីតិរដ្ឋ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបន្តពិនិត្យ
 ឡើងវិញការធ្វើវិសោធនកម្ម បំពេញបន្ថែមនិងផ្សព្វផ្សាយថ្មីនូវឯកសារគតិយុត្តិ
ដើម្បីអនុវត្តជាក់ស្តែងសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញ ឆ្លើយតបទៅនឹងតម្រូវការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ។ ស្តីពីការងារឃ្លាំមើល គណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិទៅក្នុងរបាយការណ៍វាយតម្លៃនិងបំពេញបន្ថែម
 នូវលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរដ្ឋឆ្នាំ២០១៦និងវាយតម្លៃលើ
 ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋដើមឆ្នាំ២០១៧។ 
ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំក៏បានផ្តល់មតិទៅលើរបាយការណ៍វាយតម្លៃអំពីការ
អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៧និងរបាយការណ៍
មួយចំនួនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ