ក្នុងឆ្នាំ២០២១ សហគ្រាសវាយនភ័ណ្ឌខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក

(VOVWORLD) - លោក Vu Duc Giang ប្រធានសមាគមន៍វាយនភ័ណ្ឌ វៀតណាមចាត់ទុកថា បណ្ដា សហគ្រាសចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវការកសាងពាណិជ្ជសញ្ញាវៀតណាម ការ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបដោយម្ចាស់ការនឹងស្ថានភាពថ្មី។

ក្នុងឆ្នាំ២០២១ សហគ្រាសវាយនភ័ណ្ឌខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក - ảnh 1កម្មការិនីធ្វើការនៅក្នុងរោងចក្រវាយនភ័ណ្ឌរបស់អគ្គ
ក្រុមហ៊ុន May 10 នៅខ័ណ្ឌ Long Bien ទីក្រុងហាណូយ។
(រូបថត៖ TTXVN)
ឆ្នាំ២០២១ត្រូវបានព្យាករណ៍ថា បន្តជាឆ្នាំដ៏លំបាកចំពោះវិស័យវាយនភ័ណ្ដ ដោយសារតែការពឹងផ្អែកលើស្ថានភាពជម្ងឺរាតត្បាត និងលក្ខណៈថ្មីៗនៃខ្សែសង្វាក់ផ្គត់ ផ្គង់ ដែលទើបតែបានបង្កើតឡើង ប៉ុន្តែ វិស័យវាយនភ័ណ្ឌវៀតណាមនៅតែដាក់ចេញ គោលដៅទំហំនាំចេញសម្រេចបានទឹកប្រាក់ចំនួន៣៩ ពាន់លានដុល្លាអាមេរិក។ លោក Vu Duc Giang ប្រធានសមាគមន៍វាយនភ័ណ្ឌវៀតណាមចាត់ទុកថា បណ្ដា សហគ្រាសចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវការកសាងពាណិជ្ជសញ្ញាវៀតណាម ការ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបដោយម្ចាស់ការនឹងស្ថានភាពថ្មី។
តាមលោក Vu Duc Giang ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជា ពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដែល បានចូលជាធរមានចាប់តាំងពីខែសីហាឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទំនងជានឹងបង្កើតឡើងឱកាសជាច្រើនសម្រាប់ វិស័យវាយនភ័ណ្ឌវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ