ក្នុងឆ្នាំ២០២២ វិស័យសុខាភិបាលបានសម្រេចនិងលើសពីគោលដៅទាំង៣ ដែល រដ្ឋសភាដាក់ចេញ

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ពីទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម និងដឹកនាំសន្និសីទអនឡាញដាក់ពង្រាយការងារសុខាភិបាលឆ្នាំ ២០២៣ ដោយបានតភ្ជាប់បណ្តាញទៅកាន់ខេត្ត ក្រុងចំណុះមជ្ឈឹម ទាំង ៦៣។

ក្នុងឆ្នាំ២០២២ វិស័យសុខាភិបាលបានសម្រេចនិងលើសពីគោលដៅទាំង៣ ដែល រដ្ឋសភាដាក់ចេញ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម និងដឹកនាំសន្និសីទជាតិស្តីពីការអនុវត្តការងារសុខាភិបាលឆ្នាំ ២០២៣ (រូបថត៖ VGP)

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បើទោះបីជាប្រឈមមុខនឹងការលំបាក កំហិត និងព្រឹត្តិការណ៍ជាច្រើនក្នុងឆ្នាំ ២០២២ ក៏ដោយ ក៏វិស័យសុខាភិបាលនៅតែសម្រេចបាន និងលើសពីគោលដៅសេដ្ឋកិច្ចសង្គមទាំង ៣ ដោយរដ្ឋសភាដាក់ចេញ។ ពោលគឺ ៖ គោលដៅគឺមានវេជ្ជបណ្ឌិត ៩,៤នាក់/មនុស្ស ១ម៉ឺននាក់; សម្រេចបានវេជ្ជបណ្ឌិត ១១,៥ នាក់; គោលដៅនៃគ្រែមន្ទីរពេទ្យ ២៩,៥/១ម៉ឺន នាក់; អនុវត្តន៍គ្រែមន្ទីរពេទ្យ ៣១; អត្រានៃ ៩២% នៃប្រជាជនចូលរួមក្នុងការធានារ៉ាប់រងសុខភាព ដោយគ្របដណ្តប់ ៩២,០៣% នៃប្រជាជន។

នៅឆ្នាំនេះ ក្រសួងសុខាភិបាលមានគោលបំណងអភិវឌ្ឍប្រព័ន្ធសុខាភិបាលប្រកបដោយយុត្តិធម៌ គុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ដោយផ្តោតលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺដែលកើតឡើងថ្មីៗ។ ពង្រឹងការថែទាំសុខភាពមូលដ្ឋាន ឱសថបង្ការ បង្កើនសមត្ថភាពព្យាបាលនៅគ្រប់កម្រិត។ ជាមួយគ្នានោះ បន្តសុក្រិតរបៀបរបបនិងគោលនយោបាយ; ដោះស្រាយទាំងស្រុងនូវកង្វះខាតធនធានមនុស្ស ឱសថ ឧបករណ៍ ការផ្គត់ផ្គង់ និងផលិតផលជីវសាស្ត្រវេជ្ជសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ