ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ ទីផ្សារពលកម្មរបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់

(VOVWORLD) - ក្នុងត្រីមាសទី ៣ នេះ វិស័យដែលរង់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ សុទ្ធតែមានសញ្ញាលូតលាស់ឡើងវិញ។
ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ ទីផ្សារពលកម្មរបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត

នៅក្នុងសន្និសីទកាសែត ស្តីពីស្ថានភាពពលកម្មនិងការងារនៃត្រីមាស ទី ៣ និង ៩ ខែឆ្នាំ ២០២០ ដែលបានបើកនាព្រឹកថ្ងៃទី ៦ ខែតុលានៅទីក្រុងហាណូយ អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិ លោកស្រី Nguyen Thi Huong បានឲ្យដឹងថា៖ ក្នុងត្រីមាសទី ៣ នេះ វិស័យដែល រង់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយ សារជំងឺរាតត្បាតកូវីដ ១៩ សុទ្ធតែមានសញ្ញាលូតលាស់ឡើងវិញ។ យ៉ាងណាមិញ ស្ថានភាពពលកម្ម ការងារនិងប្រាក់ចំណូលរបស់និយោជិកនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ក៏មានភាពល្អប្រសើរជាងផងដែរ បើប្រៀបធៀបទៅនឹងត្រីមាសមុន។ គិតរហូតដល់ខែកញ្ញា ឆ្នាំ ២០២០ វៀតណាមមានប្រជាជន ៣១,៨ លាននាក់ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ដែលរងផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលក្នុងនោះ ប្រជាជនជិត ៦៩% ត្រូវកាត់បន្ថយប្រាក់ចំណូល។

លោកស្រី Valentina Barcuci នាយិការរងនៃអង្គការពលកម្មអន្តរជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា ទិន្នន័យស្ថិតិគឺជាដំណោះស្រាយដើម្បីជួយឆ្លើយតបនឹងស្ថានភាពពលកម្មនិងការងារ។ នៅក្នុងត្រីមាសទី ៣ ទីផ្សារពលកម្មរបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ថ្វីត្បិតតែមិនទាន់បានវិលត្រឡប់ទៅរកសភាពដើមក៏ដោយ។ អង្គការពលកម្មអន្តរជាតិប្រចាំនៅវៀតណាមមានបំណង បន្តសហការជាមួយអគ្គនាយកស្ថិតិវៀតណាមក្នុងការងារអង្កេតការងារនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ