ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន ៨.៧៧៦ ករណី

(VOVWORLD) - ដូច្នេះ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨.៧៧៦ ករណីដែលទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេ គឺ ៣.៤១៦ ករណី  ទីក្រុងហាណូយមានចំនួន ៤០ ករណី។

គិតត្រឹមម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ៦ និង ៣០ នាទីល្ងាចថ្ងៃទី ១១ ខែសីហា វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣.៩៦៤ ករណីបន្ថែមទៀត ដែលក្នុងនោះមានករណីនាំចូលចំនួន ៤ ករណី និងករណីក្នុងស្រុកចំនួន ៣.៩៦០ ករណី នៅតាមខេត្ត ក្រុងចំនួន ២៦។ នៅថ្ងៃទី ១១ ខែសីហានេះ មានអ្នកជំងឺចំនួន ៤.៨០៦ នាក់ទៀតបានប្រកាសថា ជាសះស្បើយនិងមានអ្នកស្លាប់ចំនួន ៣៤២ នាក់។

ដូច្នេះ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨.៧៧៦ ករណីដែលទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេ គឺ ៣.៤១៦ ករណី  ទីក្រុងហាណូយមានចំនួន ៤០ ករណី។

គិតត្រឹមថ្ងៃទី ១១ ខែសីហា វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៣៦.៩០១ ករណី ក្នុងនោះអ្នកជំងឺចំនួន ៨៥.១៥៤ នាក់បានជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ