ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣.២២១ ករណីធ្លាក់ចុះជិត ៥៨០ ករណីបើប្រៀបធៀបទៅនឹងម្សិលមិញ
(VOVWORLD) - ក្នុងថ្ងៃនេះ អ្នកជំងឺចំនួន ១.៥៨១ នាក់បានជាសះស្បើយ ខ្ពស់ជាងកាលពីម្សិលមិញចំនួន ៦០០ ករណី ដែលនាំឱ្យចំនួនករណីសរុបជាសះស្បើយចាប់តាំងពីដើមផ្ទុះជំងឺរាលដាល ឡើងដល់ជាង ៧៩០.០០០ ករណី។
យោងតាមព្រឹត្តិបត្រនៃជំងឺកូវីដ -១៩ របស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៦ ខែតុលាបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ១៥ ខែតុលា ដល់ម៉ោង ១៧ ថ្ងៃទី ១៦ ខែតុលា វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣.២២១ ករណី (ក្នុងនោះករណីនាំចូល ១០ ករណី) នៅតាមខេត្តក្រុងចំនួន ៤៨ ហើយធ្លាក់ចុះជិត ៥៨០ ករណីបើប្រៀបធៀបទៅនឹងម្សិលមិញ។ ក្នុងថ្ងៃនេះ អ្នកជំងឺ ១.៥៨១ នាក់បានជាសះស្បើយ គឺខ្ពស់ជាងកាលពីម្សិលមិញចំនួន ៦០០ ករណី ដែលនាំឱ្យចំនួនករណីសរុបជាសះស្បើយចាប់តាំងដើមផ្ទុះជំងឺរាលដាល ឡើងដល់ជាង ៧៩០.០០០ ករណី។ តំបន់ដែលមានចំនួននៃករណីឆ្លងថយចុះច្រើនបំផុតបើប្រៀបធៀបទៅនឹងថ្ងៃមុនគឺទីក្រុងហូជីមិញ Soc Trang និង Dong Nai។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត វៀតណាមមានអ្នកឆ្លងចំនួន ៨៦០.៨៦០ នាក់ ស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសនិងតំបន់ចំនួន ៤០/២២៣ ខណៈដែលសមាមាត្រនៃការឆ្លង/មនុស្ស ១ លាននាក់ គឺវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ ១៥៥/២២៣ ប្រទេសនិងតំបន់។ នៅថ្ងៃនេះផងដែរ អ្នកជំងឺកូវីដ ១៩ ចំនួន ៨៨ នាក់បានស្លាប់។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាម មានចំនួន ២១.១៣១ នាក់ស្មើនឹង ២.៤% នៃចំនួនអ្នកឆ្លងសរុប៕