ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមមានអ្នកជំងឺជាង ៤២.០០០ នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩ មានករណីឆ្លងថ្មីជាង ៣.០០០ ករណី

(VOVWORLD) - ក្នុងថ្ងៃទី ៤ ខែឧសភានេះ វៀតណាមមានអ្នកជំងឺចំនួន ៤២.០៥៥នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ ស្លាប់៣នាក់។

យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការនិងត្រួតពិនិត្យជំងឺកូវីដ-១៩   នៅថ្ងៃទី ០៤ ខែឧសភាបានឱ្យដឹងថា គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី០៣ ខែឧសភា ដល់ម៉ោង ១៦:០០  ថ្ងៃទី ០៤ ខែឧសភា ប្រព័ន្ធគ្រប់គ្រងករណីជំងឺកូវីដ-១៩ ជាតិបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៣.០៨៨ ជាករណីឆ្លងនៅក្នុងប្រទេស តាមខេត្ត ក្រុង ៤៨/៦៣។ ក្នុងថ្ងៃទី ៤ ខែឧសភានេះ វៀតណាមមានអ្នកជំងឺចំនួន ៤២.០៥៥នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ ស្លាប់៣នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ