ក្នុងរយៈពេល ៣៣ ថ្ងៃជាប់ៗគ្នា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ថ្មី ក្នុងសហគមន៍ទេ

(VOVWORLD) - រយៈពេល ៣៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៦ ខែមេសា រហូតដល់វេលាម៉ោង ៦ ព្រឹកថ្ងៃទី ១៩ ខែឧសភា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ណាមួយនៅក្នុងសហគមន៍ទេ។
ក្នុងរយៈពេល ៣៣ ថ្ងៃជាប់ៗគ្នា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ថ្មី ក្នុងសហគមន៍ទេ - ảnh 1 រូបថតឧទាហរណ៍ (ក្រសួងសុខាភិបាលវៀតណាម)

គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ៦ ព្រឹកថ្ងៃទី ១៩ ខែឧសភា ប្រទេស វៀតណាមបានកត់ត្រាករណីឆ្លងជំងឺ Covid-19 សរុបចំនួន ៣២៤ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ២៦៣ នាក់ត្រូវបានព្យាបាលជាសះស្បើយ។

ដូច្នេះក្នុង       រយៈពេល ៣៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៦ ខែមេសា រហូតដល់វេលាម៉ោង ៦ ព្រឹកថ្ងៃទី ១៩ ខែឧសភា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ណាមួយនៅក្នុងសហគមន៍ទេ។ រហូតមកដល់បច្ចុប្បន្ននេះប្រទេស វៀតណាមមានករណីឆ្លងជំងឺសរុបចំនួន ១៨៤ នាក់ត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗ បន្ទាប់ពីដែលឆ្លងចូលមកប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ