ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ចំនួន៤.៨៩២នាក់

(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមបានព្យាបាលឲ្យជាសះស្បើយសម្រាប់អ្នកជម្ងឺកូវីដ-១៩សរុបចំនួន៨១៣.៩៦៣នាក់ ខណៈដែលចំនួនករណីស្លាប់សរុបមាន២១.៩១០នាក់។

គិតចាប់ពីម៉ោង៥ល្ងាចថ្ងៃទី២៧ដល់ម៉ោង៥ល្ងាចថ្ងៃទី២៨ ខែតុលា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៤.៨៩២នាក់ ក្នុងនោះករណីនាំចូលចំនួន១៦នាក់ និងករណីក្នុងប្រទេសចំនួន៤.៨៧៦នាក់ (កើន៤៧២នាក់បើធៀបនឹងថ្ងៃមុន) នៅតាមខេត្តក្រុងចំនួន១៦។ ក្នុងថ្ងៃទី២៨ តុលា វៀតណាមមានអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយចំនួន១.៦៤៩នាក់ អ្នកជម្ងឺស្លាប់ចំនួន ៥៤នាក់។

គិតត្រឹមពេលនេះ វៀតណាមបានព្យាបាលឲ្យជាសះស្បើយសម្រាប់អ្នកជម្ងឺកូវីដ-១៩សរុបចំនួន ៨១៣.៩៦៣នាក់ ខណៈដែលចំនួនករណីស្លាប់សរុបមាន២១.៩១០នាក់។ វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួនជាង៧៧លាន១៤ម៉ឺនដូស ក្នុងនោះដូសទី២មានចំនួនជាង២២លាន៦២ម៉ឺនដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ