ក្នុងរយៈពេល២៤ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ក្នុងស្រុកចំនួនជាង១៦.៨០០ករណី; ព្យាបាលឲ្យជាសះស្បើយសម្រាប់អ្នកជម្ងឺជិត៩.៧០០នាក់

(VOVWORLD) - ក្នុងថ្ងៃទី៧ កុម្ភៈ បានព្យាបាលឲ្យជាសះស្បើយសម្រាប់អ្នកជម្ងឺកូវីដចំនួន៩.៦៦៥នាក់ កត់ត្រាករណីស្លាប់ចំនួន១០០ករណី។

គិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី៦ដល់ម៉ោង៤ល្ងាចថ្ងៃទី៧ ខែកុម្ភៈ វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ-១៩ថ្មីក្នុងស្រុកចំនួន១៦.៨០៩ករណីនៅតាមខេត្ត ក្រុងចំនួន៦១។ ក្នុងថ្ងៃទី៧ កុម្ភៈ បានព្យាបាលឲ្យជាសះស្បើយសម្រាប់អ្នកជម្ងឺកូវីដចំនួន៩.៦៦៥នាក់ កត់ត្រាករណីស្លាប់ចំនួន១០០ករណី។

គិតរហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដសរុបចំនួនជាង២,៣លាននាក់; បានព្យាបាលឲ្យជាសះស្បើយសម្រាប់អ្នកជម្ងឺចំនួនជាង២,១លាននាក់; មានចំនួនករណីស្លាប់សរុបដោយជម្ងឺកូវីដ- ១៩ជាង៣៨.៤០០ករណី ស្មើនឹងអត្រា១,៦%នៃចំនួនករណីឆ្លងជម្ងឺសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ