ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​

(VOVWORLD) - យោងតាមទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងបញ្ចូលដើមទុនទិញភាគហ៊ុន ទិញមូលធនរបស់វិនិយោគិនបរទេសចូលវៀតណាមឈានដល់ជិត ១៦,២៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​ - ảnh 1រោងចក្រផលិតស្មៅសិប្បនិម្មិត CCGrass Vietnam។ រូបភាព៖ Hồng Đạt/TTXVN

ឧស្សាហកម្មកែច្នៃនិងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញដើមទុនពីបរទេស ជាមួយនឹងការវិនិយោគសរុបជាង ១០,៩៣ ពាន់លានដុល្លារអាមេរិក;  បន្ទាប់មកគឺអាជីវកម្មអចលនទ្រព្យ; ឈរលំដាប់ថ្នាក់ទី៣  គឺវិស័យធនាគារ និងហិរញ្ញវត្ថុ។

ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ប្រទេសនិងតំបន់ដែនដីចំនួន ៩៤ បានមកបណ្តាក់ទុននៅវៀតណាម; ក្នុងនោះ សិង្ហបុរីនាំមុខគេ ដោយមានទុនវិនិយោគសរុបចំនួនជិត ៣,៦៤ ពាន់លានដុល្លារ។ បន្ទាប់មកគឺ កូរ៉េខាងត្បូង ចិន ជប៉ុន ហុងកុង (ចិន) និងតៃវ៉ាន់ (ចិន)។

ទាក់ទងទីតាំងវិនិយោគ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងខេត្តក្រុងចំនួន ៥២/៦១។ ក្នុងនោះ ទីក្រុងហាណូយនាំមុខគេ ខណៈដែលទីក្រុង Hai Phong ជាប់ចំណាត់ថ្នាក់លេខ២ និងទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ