ក្បាច់គុនប្រពៃណីរួមចំណែកដល់ទំនាក់ទំនងជិតស្និទ្ធិរវាងវៀតណាមនិងអាល់ហ្សេរី

(VOVWORLD) -  នាថ្ងៃទី ៣ ខែកក្កដា ស្ថានទូតវៀត ណាមប្រចាំនៅអាល់ហ្សេរី បានរៀបចំពិធីជួបសំណេះ សំណាលនិងអបអរសាទរគណៈដឹកនាំនិងអត្តពលិកនៃសហព័ន្ធក្បាច់គុន Son Long ដែលទទួលបានពានរង្វាន់ថ្នាក់ទី ៣ នៅឯពានរង្វាន់ប្រកួតជើងឯកពិភពលោកនៃវិញ្ញាសារក្បាច់គុនប្រពៃណីវៀតណាម ដែលទើបនឹងប្រព្រឹត្តទៅនៅទីក្រុង Marseille នៃប្រទេសបារាំង។

ក្នុងពិធីនេះ លោក Ait Medjber Rabie ប្រធានសហព័ន្ធក្បាច់គុន Son Long នៅប្រ ទេសអាល់ហ្សេរី បានជម្រាបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru អំពីស្នាដៃនានាដែលក្រុមអត្តពលិកសម្រេចបាន នៅឯពានរង្វាន់ជើងឯកពិភពលោកនៃវិញ្ញាសារក្បាច់គុនប្រពៃណីវៀតណាម។  

អញ្ជើញថ្លែងក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សេរី លោក  Pham Quoc Tru បានអបអរសាទរនិងកោតសរសើរចំពោះស្នាដៃនានាដែលក្រុមក្បាច់គុនវៀតណាមនៅអាហ្សេរីសម្រេចបានក្នុងការប្រកួតជើងឯកពិភពលោកនៃវិញ្ញាសារក្បាច់គុនប្រពៃ ណីវៀតណាមនាពេលថ្មីៗនេះនៅប្រទេសបារាំង។ ប្រការនេះបង្ហាញពីការអភិវឌ្ឍដ៏រឹងមាំនៃចលនានៃការរៀនសូត្រនិងការអនុវត្តសិល្បៈក្បាច់គុនប្រពៃណីវៀតណាម នៅក្នុងប្រទេសអាល់ហ្សេរី ដែលបានរួមចំណែកវិជ្ជមានដល់ការពង្រឹងការយល់ដឹងនិងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនទាំងពីរ និងរវាងប្រទេសទាំងពីរ វៀតណាមនិង អាល់ហ្សេរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ