កម្ពុជា៖ ការនាំចេញអង្ករក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០១៨ ធ្លាក់ចុះជិត ១៩ ០០០ តោន

(VOVWORLD) -តាមតួរលេខពី ករិយាល័យលេខាធិកាច្រកចេញចូលតែមួយអំពីនាំចេញអង្កកម្ពុជាបានឲ្យដឹងថា ការនាំចេញអង្ករនៃប្រទេសខ្លួនក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ បានធ្លាក់ចុះ 6,3% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ 
កម្ពុជា៖ ការនាំចេញអង្ករក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០១៨ ធ្លាក់ចុះជិត ១៩ ០០០ តោន  - ảnh 1 ហាងលក់អង្ករនៅកម្ពុជា

ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករជាង ២៩៧០០០តោន ពោលគឺធ្នាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ តាមការិយាល័យលេខាធិកានេះថា មានការធ្លាក់ចុះនេះ គឺបណ្ដាលមកពីការបញ្ចុះតម្លៃនាំចេញ របស់បណ្ដាប្រទេសនាចេញអង្ករកនុងតំបន់ ដែលបង្កើនការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ តាមក្រសួងកសិកម្មកម្ពុជាថា ខែកញ្ញាគឺជារដូវប្រមូលផលស្រូវសំខាន់ៗ បានជាការនាំចេញអង្កររបស់កម្ពុជានឹងមានសញ្ញាជាវិជ្ជមានជាង បើធៀបនឹងប៉ុន្មានខែដើមឆ្នាំនេះ។

ក្នុងឆ្នាំ ២០១៧ កម្ពុជាបាននាំចេញអង្ករជាង ៦០ ហ្វឺនតោន។ ប្រទេសដែលបញ្ជាទិញអង្ករពីកម្ពុជាច្រើនបំផុតគឺចិន ដែលបានផ្តល់កូតានាំចូលអង្ករពីកម្ពុជាចំនួន ៣០ ហ្វឺនតោនជារៀងរាល់ឆ្នាំ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ