កម្ពុជា៖ ទេសចរណ៍ក្នុងស្រុកខិតខំរក្សាសកម្មភាពក្នុងបរិបទនៃជម្ងឺ Covid-19

(VOVWORLD) - យោងតាមតួរលេខនៃក្រសួងទេសចរណ៍កម្ពុជាថា ផ្នែកទេសចរណ៍ នៃប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាង១,៤លាននាក់ (រួម ទាំងជនបរទេសដែលកំពុងរស់នៅកម្ពុជា) ក្នុងឱកាសឈប់សម្រាកសង បុណ្យចូលឆ្នាំថ្មីខ្មែរក្នុងសប្ដាហ៍មុន។
កម្ពុជា៖ ទេសចរណ៍ក្នុងស្រុកខិតខំរក្សាសកម្មភាពក្នុងបរិបទនៃជម្ងឺ Covid-19 - ảnh 1 ឆ្នេរសមុទ្រ កែប ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ (រូបថត៖ nhandan.com.vn)

នាថ្ងៃទី២៤ សីហា លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មី ខ្មែរក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះបានរួមចំណែកបំពេញបន្ថែមនូវកម្លាំង ជូនផ្នែកទេសចរណ៍ក្នុងវិបត្តិ Covid-19។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ ក្នុងស្រុក ក្នុងឱកាសឈប់សម្រាកនោះ គឺអាស្រ័យដោយមានទំនុកចិត្តទៅលើ វិធានការបង្ការទប់ស្កាត់ជម្ងឺ Covid-19 របស់រដ្ឋាភិបាល។ ទោះបីជាគ្មានភ្ញៀវ ទេសចរអន្តរជាតិនោះឡើយក៏ដោយ ប៉ុន្តែការកើនឡើងនៃចំនួនភ្ញៀវ ទេសចរក្នុងស្រុកនេះ បានជួយឲ្យផ្នែកទេសចរណ៍កម្ពុជាមានកម្លាំងចលករ បន្ថែមទៀតដើម្បីបន្តរក្សាសកម្មភាព។

គួរបញ្ជាក់ថា ការឈប់សម្រាក់សងបុណ្យចូលឆ្នាំថ្មីខ្មែបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ សីហា កន្លងទៅ។ តាមការប៉ាន់ស្មានថា ផ្នែកទេសចរណ៍កម្ពុជាអាចបាត់បង់ប្រាក់ចំណូលប្រមាណ៣ពាន់ លានដុល្លា អាមេរិកដោយសារតែការខ្វះខាតភ្ញៀវទេសចរអន្តរជាតិ ហើយត្រូវចំណាយ រយៈពេលឡើងដល់ទៅ៧ឆ្នាំទើបស្ដារឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ