កម្ពុជា៖ សមាជិកសភា CNRP ទាំង ៥៥ រូបធ្វើសច្ចាប្រណិធាននៅបរមរាជវែង


កម្ពុជា៖ សមាជិកសភា CNRP ទាំង ៥៥ រូបធ្វើសច្ចាប្រណិធាននៅបរមរាជវែង - ảnh 1
ប្រធាន CNRP លោក សម រង្ស៊ី (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ៥ សីហា សមាជិកសភាទាំង ៥៥ រូបនៃគណៈបក្ស
សង្គ្រោះជាតិ កម្ពុជា  (CNRP) បានធ្វើពិធីសច្ចាប្រណិធានទទួលដំណែងចំពោះមុខ
ព្រះករុណាព្របាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បញ្ចប់ការជាប់គាំងនយោបាយដែលបានអូសបន្លាយក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ
នៅកម្ពុជា។ នេះគឺជាសមាជិសភាដែលបានជាប់ឆ្នោតក្នុងការបោះ ឆ្នោតសកលនា
ថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣ កន្លងទៅ។ ឆ្លើយសម្ភាសបន្ទាប់ពីពិធី សច្ចាប្រណិធាន
ប្រធាន CNRP លោក សម រង្ស៊ី បានប្រកាសថា៖ CNRP បានអនុវត្តកិច្ចសន្យាតាម
កិច្ចព្រមព្រៀងជាន់ខ្ពស់។ មុននោះ សមាជិកសភាទទួលបន្ទុកការងារចាត់តាំងរបស់
CNRP លោក ស៊ុន ឆៃ បានឲ្យដឹងថា៖ បណ្ដាសមាជិក សភា CNRP នឹងចូលរួមកិច្ច
ប្រជុំរដ្ឋសភា​ នាថ្ងៃទី ៨ សីហា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ