កម្ពុជា៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កំណត់ពេលវេលាបើកសវនាការជំនុំជម្រះចុងក្រោយ

(VOVWORLD) - នាខែវិច្ឆិកា ឆ្នាំ ២០១៨ អ.វ.ត.ក បានកាត់ទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានដាក់បញ្ចូលទោសនេះជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិតដែលបានប្រកាសនៅក្នុងសំណុំរឿង ០០២/០១។
កម្ពុជា៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កំណត់ពេលវេលាបើកសវនាការជំនុំជម្រះចុងក្រោយ - ảnh 1សវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន (រូបថតឯកសារ៖ AFP/VNA)

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលកាត់ទោសរបបប៉ុល ពតនឹង បើកសវនាការជំនុំជម្រះចុងក្រោយលើបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ប្រមុខរដ្ឋ "កម្ពុជាប្រជាធិបតេយ្យ" ក្នុងរបបប៉ុល ពត នៅថ្ងៃទី ២២ ខែកញ្ញាខាងមុខ។ មុននេះ នាខែវិច្ឆិកា ឆ្នាំ ២០១៨ អ.វ.ត.ក បានកាត់ទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានដាក់បញ្ចូលទោសនេះជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិតដែលបានប្រកាសនៅក្នុងសំណុំរឿង ០០២/០១។

នៅឆ្នាំ ២០១៨ អ.វ.ត.ក បានកាត់ទោស ខៀវ សំផន និង នួន ជា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដែលជាឥស្សរជនជាន់ខ្ពស់ទី ២ ក្នុងសម័យ ប៉ុល ពត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប៉ុន្តែ នួន ជា បានស្លាប់នៅឆ្នាំ ២០១៩។ ក្នុងពេលនោះ សវនាការជំនុំជម្រះអៀង សារីបានបញ្ចប់នៅពេលដែលជនជាប់ចោទបានស្លាប់នាឆ្នាំ ២០១៣។ ចំណែក អៀង ធីរិទ្ធ ភរិយារបស់ អៀង សារី មិនអាចចូលរួមសវនាការបានទេ ដោយសារជំងឺភ្លេចភ្លាំង។ មុខសញ្ញានេះត្រូវបានដោះលែងឲ្យមានសេវីភាពនាឆ្នាំ ២០១២ ហើយស្លាប់នាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ