ប្រធានាធិបតីសហព័ន្ធរុស្ស៊ីចាប់ផ្តើមសកម្មភាពជាផ្លូវការក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - ទទួលការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong កាលពីព្រឹកព្រលឹមថ្ងៃទី ២០ មិថុនា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានអញ្ជើញមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

នេះជាលើកទី២ហើយដែលលោកប្រធានាធិបតីពូទីនមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ហើយក៏ជាលើកទី៥ដែរដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងនាមជាប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះមានគោលបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងព្យាយាម សម្រេចបាននូវសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរហូតដល់ឆ្នាំ២០៣០។

ប្រធានាធិបតីសហព័ន្ធរុស្ស៊ីចាប់ផ្តើមសកម្មភាពជាផ្លូវការក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung និងគណៈប្រតិភូបានស្វាគមន៍លោកប្រធានាធិបតីរុស្ស៊ី Putin នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ VOV)

ការដែលលោកប្រធានាធិបតីរុស្ស៊ីពូទីនបានជ្រើសរើសវៀតណាមជាគោល ដៅមួយក្នុងចំណោមទិសដៅរបស់លោកចាប់តាំងពីចូលកាន់តំណែងមានអត្ថន័យសំខាន់ដែលបង្ហាញថា វៀតណាមតែងតែមានជំហរសក្តិសម ទន្ទឹមនឹងនោះ បង្ហាញពីការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់ប្រធានាធិបតីពូទីនចំពោះវៀតណាម។ ដំណើរទស្សនកិច្ចនេះត្រូវបាន រំពឹងថានឹងបើកឱកាសដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដែលពោរពេញដោយសក្ការនុពលរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បានឲ្យដឹងថា៖ “ទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីមានប្រវត្តិអភិវឌ្ឍន៍យូរអង្វែង ប៉ុន្តែប្រទេសទាំងពីរនៅតែមានលក្ខខណ្ឌដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនង។ ក្នុងដំណើរទស្សនកិច្ចនេះរបស់លោកប្រធានាធិបតីរុស្ស៊ី ពូទីន មេដឹកនាំនៃប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរ ដើម្បីជំរុញវិធានការពង្រឹងទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ