កម្ពុជា៖CPPនិង CNRPជូនដំណឹងអំពីសមាសភាពថ្មីចូលរួម NEC

កម្ពុជា៖CPPនិង CNRPជូនដំណឹងអំពីសមាសភាពថ្មីចូលរួម NEC - ảnh 1
ទុដ្ឋភាពនៃកិច្ចចរចារ (រូបថតៈ vietnam+)


(VOVworld)-គណៈបក្សប្រជាជនកម្ពុជា (CPP)និងគណៈបក្សសង្គ្រោះជាតិ (CNRP) ទើបនឹងបង្ហើបអំពីអត្រាសមាសភាពថ្មីចូលរួមគណៈកម្មាធិការជាតិរៀបចំ​ការបោះ
ឆ្នោត (NEC) នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងគណៈបក្សទាំងពីរនាថ្ងៃទី២២ កក្កដា ដើម្បីដោះស្រាយការខ្វែងគំនិតអស់រយៈពេលជិត១ឆ្នាំមក។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកកាសែតនារសៀលថ្ងៃទី២១កក្កដា  អ្នកនាំពាក្យរបស់ CPP និងជាប្រ
ធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភាកម្ពុជា
លោក ជាមយៀប បានឲ្យដឹងថា ៖ CPP ចង់មានបែបផែនចំនួន២ គឺ​សមាសភាព
របស់ NEC រួមមានសមាជិក CPP ចំនួន៣នាក់ និងសមាជិក CNRP ចំនួន២នាក់
ឬក៏ សមាជិក CPP ចំនួន៤នាក់ និងសមាជិក CNRP ចំនួន៣នាក់ ហើយក្នុងបែប
ផែនទាំងពីរនេះ CPPកាន់តួនាទីជាប្រធាន CNRP កាន់តួនាទីជាអនុប្រធាន។

        សេចក្តីប្រកាសរបស់លោក ជាមយៀបបានបំផុសឡើងការព្រួយប្រារម្ភ អំពី លទ្ធផលនៃការចរចារនាថ្ងៃទី២២កក្កដារវាងគណៈបក្សទាំងពីរ។ ប៉ុន្តែ តាមអ្នក
វិភាគ នយោបាយនៅកម្ពុជាថា ក្នុងកិច្ចចរចារនេះ​ ប្រហែលជាភាគីទាំងពីរនឹងធ្វើ
ការសម្បទានគ្នាដើម្បីទម្លោះការជាប់គាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ