កម្ពុជាជួយផ្ដល់ឯកសាររដ្ឋបាលសម្រាប់ប្រជាជនដើមកំណើតវៀតណាម

(VOVWORLD) -លោក  សុខខុនក៏បានឆ្លើយសំណួររបស់តំណាងសាខាសមាគមន៍ខ្មែរ - វៀតណាមនៅកម្ពុជាអំពីការអនុវត្តន៍លិខិតចុះថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ដល់ឯកសាររដ្ឋបាល និងឯកសារអន្តោប្រវេសន៍ដល់ជនបរទេស។
កម្ពុជាជួយផ្ដល់ឯកសាររដ្ឋបាលសម្រាប់ប្រជាជនដើមកំណើតវៀតណាម - ảnh 1ការផ្សព្វផ្សាយអំពីការផ្ដល់ឯកសាររដ្ឋបាល ឯកសារអន្តោប្រវេសន៍ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា 

នាថ្ងៃទី ៩ ខែសីហា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តិទៅសន្និសីទផ្សព្វផ្សាយអំពីការផ្ដល់ឯកសាររដ្ឋបាល ឯកសារអន្តោប្រវេសន៍ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។

អញ្ជើញថ្លែងនៅទីនេះ លោក សុខ ខុន អគ្គនាយករង នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពន្យល់អំពីមូលហេតុ ជាប់ពាក់ព័ន្ធដល់ការផ្ដល់ឯកសាររដ្ឋបាល និងឯកសារអន្តោប្រវេសន៍ដល់ជនបរទេស ដែលត្រូវបានដកហូតឯកសារមិនប្រក្រតី។ ទន្ទឹមនឹងនេះ លោក  សុខខុនក៏បានឆ្លើយសំណួររបស់តំណាងសាខាសមាគមន៍ខ្មែរ - វៀតណាមនៅកម្ពុជាអំពីការអនុវត្តន៍លិខិតចុះថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ដល់ឯកសាររដ្ឋបាល និងឯកសារអន្តោប្រវេសន៍ដល់ជនបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ