កម្ពុជាត្រៀមរៀបចំអោយពិធីអបអរសាទរខួប លើកទី៤១ឆ្នាំទិវាផ្ដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម

(VOVWORLD) - ពិធីអបអរសាទរខួបលើកទី៤១ឆ្នាំទិវាផ្ដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម (ថ្ងៃទី៧មករាឆ្នាំ១៩៧៩-ថ្ងៃទី៧មករាឆ្នាំ២០២០) នឹងត្រូវបាន រៀបចំឡើងនាព្រឹកថ្ងៃទី៧ខែមករានៅរាជធានីភ្នំពេញ។

ឆ្លើយបទសម្ភាសន៍កាសែត Khmer Times អ្នកនាំពាក្យគណៈបក្ស ប្រជាជនកម្ពុជា (CPP) កំពុងកាន់អំណាច លោក សុខ ឱសាន បានអោយ ដឹងថា នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុនសែន និងប្រធានរដ្ឋសភាសម្ដេច ហេង សំរិន នឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីនេះ។ តាមនោះ ពិធីអបអរ សាទរខួបទិវាជ័យជំនះ នឹងត្រូវបានរៀបចំឡើងនៅតាមខេត្តក្រុងទូទាំង ប្រទេសកម្ពុជា ហើយសុន្ទរកថារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង ត្រូវបានផ្សាយផ្ទាល់ដល់ប្រជាជនទូទាំងប្រទេសផងដែរ។ សុន្ទរកថារបស់ សម្ដេចនាយករដ្ឋមន្រ្តីនឹងសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព គោលនយោបាយព្រំដែននិងគោលនយោបាយកិច្ចការបរទេសរបស់កម្ពុជា។  

       អ្នកនាំពាក្យរបស់ CPP បានអះអាងថា ប្រសិនបើគ្មានជ័យជំនះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩នោះ គឺទឹកដីកម្ពុជាមិនអាចសម្រេចបានលទ្ធផលដូចសព្វ ថ្ងៃបានទេ។ ក្រោមរបបខ្មែរក្រហមក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ពលរដ្ឋកម្ពុជាចំនួន១,៧លាននាក់បានស្លាប់ដោយសារត្រូវចាប់បង្ខំទៅធ្វើ ការនឿយហត់ខ្លាំង ជំងឺអាសន្នរោគនិងត្រូវសម្លាប់រង្គាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ