កម្ពុជានិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការយោធា

កម្ពុជានិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការយោធា - ảnh 1
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោក ទៀបាញ់ (ខាងឆ្វេង)និងប្រធានរដ្ឋឡាវលោក Choummaly Sayasone (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២ មីនា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោក ទៀបាញ់ បាន
មានជំនួបចរចារជាមួយសមភាគីឡាវលោក Sengnuan Saiyalath ដែល កំពុងបំពេញ
ទស្សនកិច្ចនៅកម្ពុជា អំពីការបង្កើនថែមទៀតទំនាក់ទំនងទ្វេភាគី នានា ក៏ដូចជា
កិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ដូចគ្នា។ភាគីទាំង២ បាន ឯកភាពលើ
ការផ្លាស់ប្ដូរព័ត៏មានទាក់ទិនដល់បញ្ហាសន្តិសុខ ក៏ដូចជាដំណើរ ទស្សនកិច្ចរវាង
គណៈប្រតិភូយោធាគ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកបទពិសោធន៍ និងការងារ
ឯករទេស។នាទីបញ្ជប់ជំនួបចរចារ រដ្ឋមន្រ្តីទាំង២រូបនេះ បានចុះហត្ថ លេខាលើ
អនុស្សារណៈយោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ