កម្ពុជាបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ខេត្តស្វាយរៀង

(VOVWORLD) -នាព្រឹកថ្ងៃទី១០ខែមេសា នៅខេត្តស្វាយរៀងប្រទេសកម្ពុជាបានប្រារព្ធពិធីបើក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ខេត្តស្វាយរៀង។
កម្ពុជាបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ខេត្តស្វាយរៀង - ảnh 1តំណាងកិត្តយសនៅក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ជាតិខេត្តស្វាយរៀង (រូបថតៈ Chanh Da/TTXVN) 

សំណង់នេះជាអំណោយរបស់រដ្ឋាភិបាលវៀតណាមចំពោះប្រទេសមិត្តកម្ពុជា ដោយ វិទ្យុសម្លេងវៀតណាមទទួលបន្ទុកការងារដំឡើង។ អញ្ជើថ្លែងមតិនៅទីនេះ អភិ បាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានវាយតម្លៃខ្ពស់ ចំពោះអត្ថន័យនិងតួនាទីនៃការដំឡើងស្ថានីយ៍ទូរទស្សន៍ថ្មីនេះ ក្នុងការលើក កម្ពស់ជីវភាពវប្បធម៌និងស្មារតីសម្រាប់ប្រជាជននៅខេត្តស្វាយរៀង ជាពិសេស រួមចំណែកក្នុងការផ្សព្វផ្សាយគោលនយោបាយច្បាប់ដល់ប្រជាជនជាប់ព្រំដែន តែម្តង៖

        “ខ្ញុំសូមថ្លែងអំណរគុណនិងជឿជាក់យ៉ាងខ្លាំងទៅលើការបើកសម្ពោធដាក់ ឲ្យប្រើប្រាស់ស្ថានីយ៍ទូរទស្សន៍នេះ។ ប្រការនេះរួមចំណែកផ្តល់ពត៌មានលើ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ក៏ដូចជារាល់ព្រឹត្តិការណ៍ជាតិធំៗ រួមទាំង សកម្មភាពនានារបស់ខេត្តដល់ប្រជាជនយ៉ាងឆាប់រហ័ស គ្រប់គ្រាន់និងត្រឹមត្រូវ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ