កម្ពុជាបើកសម្ពោធន៍រោងជាងជួសជុលរថតង់ដោយវៀតណាមផ្តល់ជំនួយ

 កម្ពុជាបើកសម្ពោធន៍រោងជាងជួសជុលរថតង់ដោយវៀតណាមផ្តល់ជំនួយ - ảnh 1
កម្ពុជាបើកសម្ពោធន៍រោងជាងជួសជុលរថតង់ដោយវៀតណាមផ្តល់ជំនួយ

(VOV)_នាព្រឹកថ្ងៃទី២៧ កុម្ភះ កងយោធពលខេមរភូមិន្ទកម្ពុជា បានបើក​សម្ពោធន៍
 និងដាក់អោយដំណើការរោងជាងជួសជុលរថតង់ រថក្រោះ ដែល​បានកសាងឡើង
ដោយប្រភពជំនួយពីក្រសួងការពារប្រទេសវៀតណាម។ ​រោងជាងនេះបានកសាង
ឡើងនៅខេត្តបាត់តំបាង ដោយមានតំលៃគិតជាប្រាក់​ជាង​៨ម៉ឺនដុល្លារអាមេរិក។ 
នេះគឺជាផ្នែក១ក្នុងកញ្ចប់ផ្តល់ជំនួយកសាង​ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ចំនួន២,៤
លានដុល្លារអាមេរិក ដែលក្រសួង​ការពារប្រទេសវៀតណាមលៃទុកសំរាប់ភាគីកម្ពុជា
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ