កម្ពុជាបើកសម្ភោធស្ពានកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញទៅវៀតណាម


កម្ពុជាបើកសម្ភោធស្ពានកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញទៅវៀតណាម - ảnh 1
កម្ពុជាបើកសម្ភោធស្ពានកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញទៅវៀតណាម (VOV)

        Vovworld-នាព្រឹកថ្ងៃទី៣សីហានៅទីក្រុងតាខ្មៅនៃខេត្តកណ្ដាល រាជរដ្ឋាភិបាល
​កម្ពុជាបានរៀបចំពិធីបើកសម្ភោធស្ពានតាខ្មៅ។ ថ្លែងមតិនៅពិធី​នេះ នាយករដ្ឋមន្ត្រី
កម្ពុជាសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា នេះជាស្ពានដ៏ធំ​របស់កម្ពុជាដែលទើប
នឹងបានបើកសម្ភោធរួមចំណែកសំខាន់ក្នុងការជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមរបស់
កម្ពុជា។ តាមនាយករដ្ឋមន្ត្រីហ៊ុនសែនថា​ការដាក់​ឲ្យ​ដំណើរការស្ពានតាខ្មៅនឹងជួយ
កាត់បន្ថយពេលវេលានិងចំណាយដឹកជញ្ជូន​ទំនិញតាមផ្លូវគោករវាងវៀតណាមនិង
ខេត្តសៀមរាបកម្ពុជា។ ស្ពានបានបើក​ការដ្ឋានតាំងពីឆ្នាំ២០១២តភ្ជាប់ខេត្តកណ្ដាល
ជាមួយរាជធានីភ្នំពេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ