កម្ពុជាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងចំនួន ៣


កម្ពុជាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងចំនួន ៣  - ảnh 1
កម្ពុជាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងចំនួន ៣ (Image: VNA)

(VOVworld) - នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានសម្រេច
បង្កើតគណៈកម្មាធិការចំនួន ៣ ដោះស្រាយបញ្ហាខ័ណ្ឌសីមារនិងបោះបង្គោល
 ជាមួយប្រទេសជិតខាងនានា។​ សេចក្តីសម្រេចពោលខាងលើត្រូវបានចុះហត្ថលេ
 ខានាថ្ងៃទី ១៧​ ធ្នូ​ដែលកំណត់ថា៖ គណៈកម្មាធិការខ័ណ្ឌសីមានិងបោះបង្គោល
ខ្សែព្រំដែនលើដីគោករវាងកម្ពុជានិងវៀតណាមដឹកនាំដោយប្រធានគណៈកម្មា
ធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង។ អភិបាល
ខេត្តមេបញ្ជាការយោធភូមិភាគតាមបណ្តោយខ្សែព្រំដែនលើដីគោកជាប់ព្រំដែន
វៀតណាមនឹងចូលរួមគណៈកម្មាធិការពោលខាងលើក្នុងឋានៈជាសមា​ជិក។
កម្ពុជាក៏បានបង្កើតឡើងគណៈកម្មាធិការខ័ណ្ឌសីមារនិងបោះបង្គោលខ្សែ
ព្រំដែនលើដីគោកជាមួយថៃនិងឡាវផងដែរ។ គណៈកម្មាធិការទាំងនេះទទួល
បន្ទុកភារកិច្ចស្រាវជ្រាវត្រួតពិនិត្យនិងធ្វើការចរចារដោះស្រាយបញ្ហាទាក់ទិក
ដល់ការងាររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ