កម្ពុជាបង្កើនសន្តិសុខចំពោះមុខការធ្វើបាតុកម្មរបស់ភាគីប្រឆាំង

កម្ពុជាបង្កើនសន្តិសុខចំពោះមុខការធ្វើបាតុកម្មរបស់ភាគីប្រឆាំង - ảnh 1
គណៈបក្សសង្គ្រោះជាតិក្នុងយុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៥ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៥ កញ្ញា បណ្ដាមន្ត្រីកម្ពុជាបានឲ្យដឹងថា៖ ប្រទេសនេះនឹង ដាក់ពង្រាយបុគ្គលិកសន្តិសុខរាប់ពាន់នាក់ដើម្បីឃ្លាំមើលការធ្វើបាតុកម្មដោយ ទ្រង់ទ្រាយធំប្រឆាំងជំទាស់លទ្ធផលនៃការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី
៥ របស់គណៈបក្សប្រឆាំង ដែលនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ៧ កញ្ញា នៅ
រាជធានី ភ្នំពេញ។ តាមអ្នកនាំពាក្យកំលាំងកងរាជអាវុធហត្ថកម្ពុជា លោក ខេង
ទីទោ បានឲ្យដឹងថា៖ ការបង្កើនសន្តិសុខពោលខាងលើគឺសំដៅជៀសវាងករណី
ការធ្វើបាតុកម្មក្លាយទៅជាការប៉ះទង្គិចគ្នា។ នាបច្ចុប្បន្ន ក្រុមប្រឹក្សាររដ្ឋធម្មនុញ្ញក
ម្ពុជា (CCC) កំពុងដោះស្រាយការបណ្តឹងតវ៉ាជុំវិញលទ្ធផល បោះឆ្នោតរដ្ឋសភានៃ
ប្រទេសនេះរបស់បណ្ដាគណៈបក្សនយោបាយ។ តានផែនការលទ្ធផលនៃការបោះ
ឆ្នោតចុងក្រោយនឹងត្រូវបានប្រកាស នាថ្ងៃទី ៨ កញ្ញា ខាង មុខនេះ។ ក្រោយរយៈ
ពេលនេះ ភាគីប្រឆាំងនឹងគ្មានសិទ្ធិប្តឹងតវ៉ាទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ