កម្ពុជាបញ្ចប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

(VOVWORLD) - ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីបញ្ចប់ការ បោះឆ្នោតនោះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា គណៈបក្សទាំង១២ដែលចូលរួមការបោះឆ្នោតបានរៀបចំ សកម្មភាពឃោសនា ចលនាអ្នកបោះឆ្នោតដ៏ត្រឹមត្រូវតាមច្បាប់ ហើយបង្ហាញនូវ ស្មារតីគោរពគ្នាទៅវិញទៅមកផងដែរ។
កម្ពុជាបញ្ចប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ - ảnh 1 ការងាររាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតមួយនៅរាជធានីភ្នំពេញ (រូបថត៖VOV)

(VOVworld) - ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កត់លើកទី៤នៅប្រទេសកម្ពុជាបាន បញ្ចប់នារសៀលថ្ងៃទី៤ មិថុនា។ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីបញ្ចប់ការ បោះឆ្នោតនោះ ប្រធានគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា គណៈបក្សទាំង១២ដែលចូលរួមការបោះឆ្នោតបានរៀបចំ សកម្មភាពឃោសនា ចលនាអ្នកបោះឆ្នោតដ៏ត្រឹមត្រូវតាមច្បាប់ ហើយបង្ហាញនូវ ស្មារតីគោរពគ្នាទៅវិញទៅមកផងដែរ។ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរីភាពនិងតម្លាភាព។លទ្ធផលបឋមគ្រោងនឹងត្រូវបានប្រកាសចាប់ពីយប់ថ្ងៃទី៤ មិថុនា ដល់ថ្ងៃទី៥ មិថុនា ហើយលទ្ធផលជាផ្លូវការនឹងត្រូវបានប្រកាសនាថ្ងៃទី ២៥ មិថុនាខាងមុខនេះ។អ្នកសង្កេតការណ៍ប្រមាណ៧៥ពាន់នាក់នៅក្នុងនិងក្រៅ ប្រទេសបានចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ