កម្ពុជាប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

(VOVWORLD) -នាថ្ងៃទី ១១ សីហា គណកម្មធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦។ 
កម្ពុជាប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ - ảnh 1នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុនសែន 

តាមនោះ មានអ្នកបោះឆ្នោតកម្ពុជាជាង 83% ស្មើ នឹងអ្នកបោះ ឆ្នោតចំនួន ៧ លាននាក់ ក្នុងចំណោមអ្នកបោះឆ្នោត ដែលបានចុះឈ្មោះ ជាង  8,38 លាននាក់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នាថ្ងៃទី ២៩ កក្កដា កន្លងទៅ។ គណបក្សប្រជាជនកម្ពុជា (CPP) ដណ្ដើមបានជ័យជំនះ ដោយទទួលបានសម្លេងគាំទ្រច្រើនលើសលប់ ពោលគឺទទួលបានសម្លេងឆ្នោតគាំទ្រជិត 4,9 លានសម្លេង។ គណបក្សទទួលបានសម្លេងឆ្នោតគាំទ្រផ្សេងទៀតរួមមាន គណបក្ស FUNCINPEC គណបក្សសម្ព័ន្ធដើម្បីប្រជាធិតតេយ្យ (LDP) និងគណបក្សឆន្ទះខ្មែរ (KWP)។

គ.ជ.ប ក៏បានប្រកាសថាបណ្ដាគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតលើកនេះ មានសិទ្ធិប្ដឹងតវ៉ាក្នុងរយៈពេលមិនលើសពី ៧២ ម៉ោង ចាប់ពីម៉ោង ៧ (តាមម៉ោងតំបន់) ដល់ថ្ងៃទី ១១ សីហា ខណៈដែល គ.ជ.បប្រកាសលទ្ធផលជាបណ្ដោះអាសន្ន។ ក្នុងករណីមិនមានការប្ដឹងតវ៉ាណាមួយ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនាថ្ងៃទី ១៥ សីហាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ