កម្ពុជាលុបចោលបទហាមឃាត់សកម្មភាពធ្វើបាតុកម្ម


កម្ពុជាលុបចោលបទហាមឃាត់សកម្មភាពធ្វើបាតុកម្ម - ảnh 1
កំលាំងប៉ូលីស្តកម្ពុជាចាប់ខ្លួនបាតុករនានាក្នុងការធ្វើបាតុកម្មនាថ្ងៃទី ៤ មករា ឆ្នាំ ២០១៣។
(Image: Vietnam+)

(VOVworld) – នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ទើបនឹងលុប ចោលបទហាមឃាត់សកម្មភាពធ្វើបាតុកម្មដែលបានអូសបន្លាយក្នុងរយៈ
ពេល ១ ខែកកន្លងមកបន្ទាប់ពីស្ថានភាពរួមត្រូវបានកែលំអរ។ មុននោះ
រាជរដ្ឋាភិបាលកម្ពុជាបានអនុត្តបទហាមឃាត់បណ្តោះអាសន្នចំពោះ
សកម្មភាពធ្វើបាតុកម្ម នាថ្ងៃទី ៤ មករា បន្ទាប់ពីកើតមានឡើងការប៉ះ
ទង្កិចរវាងកម្មករនៅទីនេះដែលធ្វើឲ្យមនុស្សចំនួន ៥ នាក់ស្លាប់និង ៤០
នាក់រងរបួស។ ជំលោះនយោបាយបានកើតមានឡើងនៅកម្ពុជាក្រោយ
ពីការបោះឆ្នោតរដ្ឋសភានាខែ កក្កដា ឆ្នាំ ២០១៣។ ភាគីប្រឆាំង គណៈ
បក្សសង្គ្រោះជាតិ  (CNRP) មិនទទួលស្គាល់ ជ័យជំនះរបស់គណៈបក្ស
ប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតពោលខាងលើ។ ថ្នាក់ដឹកនាំនៃ
គណៈបក្សទាំង ២ បានជួបចរចារ ២ លើក នាខែ កញ្ញា ឆ្នាំ ២០១៣ ដើម្បី
ដោះស្រាយការខ្វែងគំនិត។ ប៉ុន្តែ ភាគីទាំង ២ នៅមិនទទួលបានកិច្ចព្រម
ព្រៀងណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ