កម្ពុជាវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិក្នុងកិច្ចសហប្រតិបត្តិការជំរុញពហុភាគីនិយម

(VOVWORLD) - សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ កម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិបាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហ ប្រជាជាតិក្នុងនាមជាដៃគូគួរឲ្យជឿទុកចិត្តគ្នា ក្នុងការជំរុញពហុភាគីនិយម សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់និងសកល។ 
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិក្នុងកិច្ចសហប្រតិបត្តិការជំរុញពហុភាគីនិយម - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ច-ហិរញ្ញវត្ថុកម្ពុជា
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។ (រូបថត៖ VOV)

នាថ្ងៃទី១៥ វិច្ឆិកា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន-អង្គ ការសហប្រជាជាតិដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូនៅក្នុងក្រប ខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានា។ តាង នាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី សេដ្ឋកិច្ច-ហិរញ្ញវត្ថុកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥របស់អង្គការសហប្រជាជាតិហើយសម្ដែងនូវការគាំទ្រចំពោះមូលបទរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២០នេះគឺ “អនាគតដែលយើងទាំងអស់ចង់បាន អង្គការសហប្រជាជាតិ ដែលយើងត្រូវការ៖ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពហុភាគីនិយម” ដែលឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់បណ្ដាប្រជាជាតិនានានៅទូទាំងពិភពលោក ក្នុងការការពារសន្តិភាព និងវិបុលភាព តាមរយៈ ការប្ដេជ្ញារួមចំពោះពហុភាគីនិយម។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ កម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិបាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហ ប្រជាជាតិក្នុងនាមជាដៃគូគួរឲ្យជឿទុកចិត្តគ្នា ក្នុងការជំរុញពហុភាគីនិយម សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់និងសកល។ អាស៊ានស្វាគមន៍ ការគាំទ្ររបស់អង្គការសហប្រជាជាតិដល់ការកសាងសហគមន៍អាស៊ាន មជ្ឈភាពអាស៊ាននិងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ