កម្ពុជា-ឡាវ-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ភាគីទាំងបី

(VOVWORLD) - នាថ្ងៃទី ២៨ ខែកុម្ភៈ សន្និសីទអនុគណកម្មាធិការសេដ្ឋកិច្ចលើកទី ១២ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានប្រព្រឹត្តិទៅនៅទីក្រុង Attapeu ប្រទេសឡាវ។ 

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃសន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា នៅប្រទេសឡាវ។

កម្ពុជា-ឡាវ-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ភាគីទាំងបី - ảnh 1សន្និសីទអនុគណកម្មាធិការសេដ្ឋកិច្ចលើកទី ១២ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានប្រព្រឹត្តិទៅនៅទីក្រុង Attapeu ប្រទេសឡាវ។ 

ថ្លែងមតិក្នុងសន្និសីទនេះ លោក Duong Hung Cuong អនុប្រធានផ្នែកសេដ្ឋកិច្ចការបរទេស (ក្រសួងផែនការ និងវិនិយោគ) ប្រធានអនុគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា -ឡាវ-វៀតណាមទទួលបានលទ្ធផលវិជ្ជមាន ប៉ុន្តែភាគច្រើនជាកិច្ចសហប្រតិបត្តិការទ្វេភាគីតែប៉ុណ្ណោះ ពោលគឺខ្វះគម្រោងសហប្រតិបត្តិការត្រីភាគីដែលសម្រេចបានជោគជ័យ។ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងបីនៅមានកំហិតនៅឡើយ។ លោក Cuong បានមានប្រសាសន៍ថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ត្រូវបន្តផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពបន្ថែមទៀត។

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីវៀតណាមបានស្នើជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងផែនការរួម សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក៏ដូចជាជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបី កម្ពុជា-ឡាវ-វៀតណាម។ ក្រៅពីនេះ ភាគីឡាវ និងភាគីកម្ពុជាក៏បានស្នើឱ្យពន្លឿនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ ដែលវៀតណាមមានប្រៀបខ្លាំង; ក៏ដូចជាកិច្ចសហប្រតិបត្តិការពន្លឿនពាណិជ្ជកម្មនិងទេសចរណ៍; សហការគ្នាដើម្បីធ្វើឱ្យគេហទំព័ររួមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជាបណ្តាញព័ត៌មានដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីបង្កើនការទាក់ទាញវិនិយោគចូលទៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ