កម្ពុជាអបអរសារទរចំពោះគម្រោងរបស់វិនិយោគិនវៀតណាម

(VOVWORLD) - នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវិនិយោគដាំដើមកៅស៊ូរបស់ក្រុមហ៊ុនជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងក្រុមហ៊ុនឯកជនវៀតណាមមួយចំនួនទៀតនៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ ថ្ងៃទី១ ខែមិនានៅរាជធានីភ្នំពេញនោះ ថ្នាក់ដឹកនាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិនិយោគិនវៀតណាម និងរួមចំណែកក្នុងការជំរុញខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។
កម្ពុជាអបអរសារទរចំពោះគម្រោងរបស់វិនិយោគិនវៀតណាម - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍកសិកម្ម លោក យឹម ឆៃលី

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ មានវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍកសិកម្ម លោក យឹម ឆៃលី បានវាយតម្លៃថា អស់រយៈពេលជាង ១០ ឆ្នាំកន្លងទៅ គម្រោងការណ៍ដាំដើមកៅស៊ូលើផ្ទៃដីចំនួន ១០០.០០០ ហិចតារបស់វៀតណាម បានរួមចំណែកយ៉ាងសំខាន់គួរឲ្យកត់សម្គាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន VRG បានបណ្តាក់ទុនលើទីតាំងចំនួន ១៩ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យដាំដុះ ថែទាំ រុករកនិងកែច្នៃ    ជ័រកៅស៊ូដោយមានតម្លៃសរុបនៃការអនុវត្តគិតដល់ដំណាច់ឆ្នាំ ២០១៨ គឺសម្រេចបានប្រមាណ ៧៥០ លានដុល្លារអាមេរិក។ គម្រោងការណ៍នេះបានជួយបង្កើតការងារធ្វើជូនដល់ប្រជាជនកម្ពុជា និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន គ្លីនិក ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គីសនី និងផ្លូវថ្នល់ជាដើម ប្រការទាំងនេះបានរួមចំណែកយ៉ាងវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រនៅតំបន់ដាំកៅស៊ូនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ