កម្មវិធី “ឆ្នៃប្រឌិតស៊ុយអែត” នៅទីក្រុងហូជីមិញ (វៀតណាម)


កម្មវិធី “ឆ្នៃប្រឌិតស៊ុយអែត” នៅទីក្រុងហូជីមិញ (វៀតណាម) - ảnh 1
កម្មវិធី “ឆ្នៃប្រឌិតស៊ុយអែត” នៅទីក្រុងហូជីមិញ (វៀតណាម) (Image: baomoi.vn)

(VOVworld) – កម្មវិធី “ការឆ្នៃប្រឌិតស៊ុយអែត” ដែលត្រូវបានរៀបចំឡើងនៅទីក្រុង
ហូជីមិញ (ភាគខាងត្បូងវៀតណាម) ចាប់ពីថ្ងៃទី ១០ ដល់ទី ៣០ វិច្ឆិកា បានទាក់ទាញ ការចូលរួមរបស់មនុស្សចំនួន ៧ ពាន់នាក់។ នាយប់ថ្ងៃទី ២៨ វិច្ឆិកា ឯអគ្គរដ្ឋទូត ស៊ុយយអែតប្រចាំនៅវៀតណាម លោកស្រី Camilla Mellander បានឲ្យដឹងថា៖ កម្មវិធី “ការឆ្នៃប្រឌិតស៊ុយអែត” រួមមានព្រឹត្តិការណ៍ចំនួន ១៥ និងសកម្មភាពផ្សេងៗទៀត ដែលទាក់ទិនដល់បច្ចេកវិទ្យាឆ្នៃប្រឌិត។ ជាពិសេស បណ្ដាសិក្ខាសាលាស្តីពីបំរ៉ែ​បំរួលរបស់អាកាសធាតុចរាចរណ៍នគរនិងវិស័យទូរគមនាគមន៍បានបង្កើតឡើងវេទិការ មានប្រសិទ្ធភាពដើម្បីស្ថាប័នមានសមត្ថកិច្ចនិងអង្គភាពអាជីវកម្មរបស់វៀតណាមនិង ស៊ុយអែតរួមជាមួយគ្នាស្រាវជ្រាវផ្លាស់ប្តូរសំដៅនាំចេញវិធានការខាងបច្ចេកវិទ្យាឆ្លើយ តបនឹងតម្រូវការនៃខឿនសេដ្ឋកិច្ចឧស្សាហកម្មទំនើប។ នេះគឺជាកម្មវិធីក្នុងក្របខ័ណ្ឌ បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការ ទូតរវាងវៀតណាមនិងស៊ុយអែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ